ព័ត៌មានអន្ដរជាតិ
ក្រោយបាញ់មីស៊ីលស្រោចលើអ៊ុយក្រែន, រុស្ស៊ី ព្រមានលោកខាងលិច កុំលូកដៃឲ្យសោះ! (មានវីដេអូ)
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី១១ខែតុលានេះថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង បើបស្ចិមប្រទេសលូកដៃនៅក្នុងជម្លោះអ៊ុយក្រែន ថ្វីបើជម្លោះដោយផ្ទាល់ជាមួយអង្គការណាតូ មិនស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ទីក្រុងមូស្គូក៏ដោយ។ លោកបានព្រមានបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន សន្យាផ្តល់ជំនួយយោធាបន្ថែមទៀតទៅឲ្យទីក្រុងកៀវ។

កាលពីថ្ងៃចន្ទប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនចាំបាច់ ត្រូវពង្រឹងការការពារដែនអាកាសបន្ទាប់ពីការវាយលុកតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ី លើទីក្រុងនានាចាប់តាំងពីផ្ទុះសង្រ្គាម។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថា នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសទំនើបៗ ហើយមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃទី២៧ខែកញ្ញាថា ខ្លួននឹងចាប់ផ្តើមផ្តល់ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសកម្រិតខ្ពស់ ក្នុងរយៈពេលពីរខែខាងមុខ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA ដែលនិយាយថា “យើងសូមព្រមាន និងសង្ឃឹមថា ពួកគេដឹងអំពីគ្រោះថ្នាក់នៃភាពតានតឹងដែលមិនអាចគ្រប់គ្រងបាននៅក្នុងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋធានីលោកខាងលិចផ្សេងទៀត”។
ស្របពេលជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា ជំនួយរបស់លោកខាងលិចកាន់តែច្រើនដល់អ៊ុយក្រែន បានបង្កើនហានិភ័យនៃសង្គ្រាមកាន់តែរីកធំ។

លោក Antonov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ជំនួយបែបនេះ ក៏ដូចជាការផ្តល់ឲ្យទីក្រុង កៀវ នូវចារកម្ម គ្រូបង្ហាត់ និងការណែនាំអំពីយុទ្ធប្រយុទ្ធ គឺនាំឲ្យមានការកើនឡើងនៃភាពតានតឹងបន្ថែមទៀត ហើយបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នារវាងរុស្ស៊ី និងណាតូ”។
យោងតាមមន្ត្រីសេវាសង្គ្រោះបន្ទាន់, មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សចំនួន១៩នាក់ និងរបួស១០៥នាក់។ តំបន់ចំនួន៣០១ នៅក្នុងទីក្រុង កៀវ, Lviv, Sumy, Ternopil និង Khmelnytsky នៅតែគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមព្រឹកថ្ងៃអង្គារ។

ការវាយប្រហារបន្ថែមទៀតនៅថ្ងៃអង្គារ រួមមានមួយលើកនៅភាគអាគ្នេយ៍ទីក្រុង Zaporizhzhia បានសម្លាប់មនុស្សម្នាក់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា លោកបានបញ្ជាឲ្យមានការវាយប្រហាររយៈចម្ងាយឆ្ងាយទ្រង់ទ្រាយធំ បន្ទាប់ពីបានចោទប្រកាន់អ៊ុយក្រែន ពីការវាយប្រហារលើស្ពានដែលភ្ជាប់រុស្ស៊ីទៅនឹងឧបសម្ព័ន្ធគ្រីមៀកាលពីថ្ងៃសៅរ៍ទី០៨ខែតុលា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ សេចក្តីរាយការណ៍៖ មីស៊ីល ជាង ១០ គ្រាប់ទៀត ហោះសំដៅ ទៅ អ៊ុយក្រែន ចេញ ពី សមុទ្រ Caspian

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ