Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដី និងទឹកជំនន់នៅ វៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួន

បានផុស

នៅ

មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតបាត់ខ្លួន ដោយសារទឹកជំនន់ និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាល ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

នៅខេត្ត Quang Nam, សាកសពស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់ ដែលត្រូវទឹកហូរកួចនាំយកទៅក្នុងស្រុក Nui Thanh កាលពីរសៀលថ្ងៃចន្ទ ត្រូវបានរកឃើញនៅពេលល្ងាចថ្ងៃដដែល។

អាជ្ញាធរតំបន់ Tam Ky ក៏បាននិយាយដែរថា ពួកគេកំពុងស្វែងរកបុរសម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បាត់ខ្លួនកាលពីយប់ថ្ងៃចន្ទ។

ការបាក់ដីបានកើតឡើងនៅរោងចក្រថាមពលអគ្គិសនី Ka Tinh ក្នុងស្រុក Tra Bong វេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃចន្ទ បណ្តាលឲ្យកម្មករម្នាក់បាត់ខ្លួន។

គួរបញ្ជាក់ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ ខេត្ត Quang Nam បានជួបប្រទះ​ភ្លៀង​ធ្លាក់ខ្លាំងក្នុងកម្រិត ​រហូត​ដល់​ទៅ ៣៥០ មិល្លីម៉ែត្រ ខណៈខេត្ត Quang Ngai ដែលនៅជិតខាង ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ចាប់តាំងពីយប់ថ្ងៃអាទិត្យមក។

តំបន់ជាច្រើននៅក្នុងស្រុក Son Ha និង Tra Bong ត្រូវបានជន់លិច ដោយផ្លូវត្រូវលិចទឹកជម្រៅ មួយម៉ែត្រកាលពីថ្ងៃចន្ទ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង៣ថ្ងៃ ផ្តាច់ជីវិតមនុស្ស ៧នាក់ នៅ វៀតណាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម