ព័ត៌មានអន្ដរជាតិ
ស្ងាត់បាញ់មីស៊ីល, កូរ៉េខាងជើង ប្រារព្ធខួបបង្កើតគណបក្សពលករ
ប្រជាជនកូរ៉េខាងជើងបានប្រារព្ធខួបនៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសនេះបានបាញ់មីស៊ីលផ្ទួនៗក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ។

ប្រជាជនកូរ៉េខាងជើងបានចូលរួមនៅក្នុងព្រឹត្តិការណ៍រាំដ៏ធំមួយក្នុងការប្រារព្ធខួប ៧៧ ឆ្នាំ ចាប់តាំងពីគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងត្រូវបានបង្កើតឡើង ក្រោយការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់នៅក្នុងសមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃចន្ទថា ការបាញ់មីស៊ីលរបស់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរដែលដឹកនាំដោយលោក គីម ជុងអ៊ុន ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ របស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានរិះគន់យ៉ាងខ្លាំងចំពោះទង្វើថ្មីៗរបស់កូរ៉េខាងជើង ។ លោក Yoon បាននិយាយថា “កូរ៉េខាងជើងកំពុងអភិវឌ្ឍ និងជំរុញអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលំដាប់ ដោយគំរាមកំហែងមិនត្រឹមតែកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលតែម្ដង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការបាញ់មីស៊ីលឥតល្ហែ នាពេលថ្មីៗនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ