ព័ត៌មានអន្ដរជាតិ
ក្រុមប្រទេស G7 ប្តេជ្ញាគាំទ្រ អ៊ុយក្រែន រហូតតាមដែលត្រូវការ (មានវីដេអូ)
កាលពីថ្ងៃអង្គារទី១១ខែតុលា ក្រុមប្រទេសទាំងប្រាំពីរ (G7) បានប្តេជ្ញាគាំទ្រអ៊ុយក្រែន រហូតដរាបណានៅតែត្រូវការ បន្ទាប់ពីការអំពាវនាវរបស់មេដឹកនាំថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយរបស់រុស្ស៊ី នឹងត្រូវជួបប្រទះផលវិបាកធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា “យើងនឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា ការទូត និងផ្លូវច្បាប់ ហើយនឹងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន ដរាបណាពួកគេត្រូវការ។ យើងសូមធានាដល់លោកប្រធានាធិបតី Zelensky ថា យើងមិនស្ទាក់ស្ទើរនិងរួញរា ក្នុងការផ្តល់ការគាំទ្រដែលអ៊ុយក្រែនត្រូវការ ដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននោះទេ”។
សេចក្តីថ្លែងការណ៍នេះ បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នាពេលថ្មីៗលើអ៊ុយក្រែន ដោយកត់សម្គាល់ថា ការវាយប្រហារលើប្រជាជនស៊ីវិល បានបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។ យើងនឹងឲ្យលោកប្រធានាធិបតី ពូទីន និងអ្នកពាក់ព័ន្ធ ទទួលខុសត្រូវ”។

ស្របពេលជាមួយគ្នានោះ មេដឹកនាំ G7 ក៏បានរិះគន់ វោហាសាស្ត្រនុយក្លេអ៊ែរ ដែលគ្មានភាពទទួលខុសត្រូវរបស់រុស្ស៊ីផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍, “យើងមិនពេញចិត្តចំពោះចេតនាបង្កភាពតានតឹងរបស់រុស្ស៊ីទេ រួមទាំងការកែនទាហានបម្រុង និងវោហាសាស្ត្រនុយក្លេអ៊ែរគ្មានទំនួលខុសត្រូវ ដែលកំពុងធ្វើឲ្យសន្តិភាព និងសន្តិសុខពិភពលោកប្រឈមនឹងហានិភ័យផងដែរ។ យើងសូមបញ្ជាក់សាជាថ្មីថា ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរណាមួយដោយរុស្ស៊ី នឹងត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រោយបាញ់មីស៊ីលស្រោចលើអ៊ុយក្រែន, រុស្ស៊ី ព្រមានលោកខាងលិច កុំលូកដៃឲ្យសោះ!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ