ព័ត៌មានអន្ដរជាតិ
លោក Stoltenberg៖ ជ័យជម្នះរបស់រុស្ស៊ី គឺជាបរាជ័យរបស់ ណាតូ (មានវីដេអូ)
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី១១ខែតុលាថា ជ័យជម្នះយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ស្មើនឹងបរាជ័យរបស់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-767.png)
យ៉ាងណាក្តី ថ្វីបើណាតូបានផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនមកដល់ទីក្រុងកៀវក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ គឺមិនមែនជាភាគីនៃជម្លោះនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូ, លោក Stoltenberg បានប្រកាសថា ការបន្តបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន គឺមានសារសំខាន់ដើម្បីធានាថា “អ៊ុយក្រែនឈ្នះក្នុងសមរភូមិ ឈ្នះសង្គ្រាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលលុកលុយ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-768.png)
លោក Stoltenberg និយាយថា “ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឈ្នះមែន, នោះមិនត្រឹមតែជាការបរាជ័យដ៏ធំសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាបរាជ័យ និងគ្រោះថ្នាក់សម្រាប់យើងទាំងអស់គ្នា”។
អង្គការណាតូ បានផ្តល់ជំនួយយ៉ាងច្រើននៅក្នុងប្រទេសអ៊ុយក្រែន ដោយសមាជិករបស់សម្ព័ន្ធភាពនេះបានផ្តល់ការបណ្តុះបណ្តាល សមត្ថភាពស៊ើបការណ៍សម្ងាត់ និងសព្វាវុធមានតម្លៃរាប់សិបពាន់លានដុល្លារដល់យោធាអ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-769.png)
ទោះណាតូ អះអាងម្តងហើយម្តងទៀតថា ខ្លួនមិនមែនជាភាគីនៃជម្លោះនេះក៏ដោយ ប៉ុន្តែទីក្រុងមូស្គូ មើលឃើញខុសពីនេះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់អង្គការណាតូថា កំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី ខណៈលោក ពូទីន ពណ៌នាថា រុស្ស៊ី កំពុងប្រយុទ្ធជាមួយម៉ាស៊ីនយោធាលោកខាងលិចទាំងមូលនៅអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុមប្រទេស G7 ប្តេជ្ញាគាំទ្រ អ៊ុយក្រែន រហូតតាមដែលត្រូវការ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?