ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអ៊ុយក្រែន សម្រុកចាកចេញពីទីក្រុង កៀវ ក្រោយ រុស្ស៊ី បាញ់ស្រោចមីស៊ីល
ពលរដ្ឋអ៊ុយក្រែន បានចាប់ផ្តើម សម្រុកចាកចេញពីរដ្ឋធានីកៀវ ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានរាយការណ៍ថា ស្ថានីយ៍កណ្តាល ក៏ពោរពេញទៅដោយមនុស្សរាប់ពាន់នាក់ដែលសម្រុកចូលជិះរថភ្លើងចាកចេញពីទីក្រុង ផងដែរ។

នៅឯជាយក្រុង គឺពោរពេញទៅដោយរថយន្ត ព្យាយាមចាកចេញពីរដ្ឋធានីជាបន្ទាន់។
និស្សិតម្នាក់ឈ្មោះ Svetlana បានចែករំលែកវីដេអូ នៅលើបណ្តាញសង្គម ខណៈពេលព្យាយាមបើករថយន្តឆ្ពោះទៅកណ្តាលប្រទេស។ នាងនិយាយថា “វាពិតជាគួរឲ្យខ្លាចណាស់។ យើងមិនច្បាស់ទេថាតើពេលណា រឿងអាក្រក់នឹងកើតឡើងទេ។ ស៊ីរ៉ែនបានបន្លឺឡើងគ្រប់ពេល ចាប់តាំងពីម៉ោង៧ព្រឹកទៅ វាពិតជាគួរឲ្យខ្លាចណាស់”។
ការសម្រុកចាកចេញពីទីក្រុងកៀវនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីរបស់អ៊ុយក្រែន ជាការសងសឹកទៅនឹងការបំផ្ទុះស្ពាន គ្រីមៀ។
មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សចំនួន១៩នាក់ និងរបួស១០៥នាក់។ តំបន់ចំនួន៣០១ នៅក្នុងទីក្រុង កៀវ, Lviv, Sumy, Ternopil និង Khmelnytsky នៅតែគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមព្រឹកថ្ងៃអង្គារ។
ការវាយប្រហារបន្ថែមទៀតនៅថ្ងៃអង្គារ រួមមានមួយលើកនៅភាគអាគ្នេយ៍ទីក្រុង Zaporizhzhia បានសម្លាប់មនុស្សម្នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Youtube
ចុចអាន៖ ក្រោយបាញ់មីស៊ីលស្រោចលើអ៊ុយក្រែន, រុស្ស៊ី ព្រមានលោកខាងលិច កុំលូកដៃឲ្យសោះ!

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ