Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងទំហំទឹកប្រាក់ដែល រុស្ស៊ី ចំណាយបាញ់មីស៊ីលលើទីក្រុង អ៊ុយក្រែន

បានផុស

នៅ

បើយោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា ការបាញ់មីស៊ីលផ្លោងយ៉ាងសន្ធាប់របស់រុស្ស៊ីលើទីក្រុងនានារបស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះធ្វើឲ្យទីក្រុងមូស្គូខាតបង់ប្រាក់ចន្លោះពី ៤០០ ទៅ ៧០០ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទ ទីក្រុងមូស្គូបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើទីក្រុងធំៗរបស់អ៊ុយក្រែន រួមទាំងទីក្រុងកៀវផងដែរនោះ បណ្ដាលឲ្យមនុស្សចំនួន ១៩ នាក់បានស្លាប់ និង ១០៥ នាក់ទៀតរងរបួស ។

ដោយឡែកសារព័ត៌មាន Sky News បានចុះផ្សាយថា ចំពោះការវាយប្រហារនេះ រុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលចំនួន ៨៤ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ២៤ គ្រឿង ខណៈមីស៊ីលទាំងនោះមានដូចជា មីស៊ីល Kh-101, មីស៊ីល Kh-555, មីស៊ីល Kalibr, មីស៊ីល Iskander, មីស៊ីល S-300 និងមីស៊ីល Tornado-S ដែលសុទ្ធតែមានតម្លៃថ្លៃ ។

មីស៊ីល Iskander

ទន្ទឹមនោះ ការវាយប្រហារនេះបានកើតឡើងតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះគ្រាប់បែកបានបំផ្លាញស្ពានយុទ្ធសាស្ត្រគ្រីមៀ ដែលទីក្រុងមូស្គូហៅថា ជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលទីក្រុងកៀវរងការវាយប្រហារ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ក្រោយផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ មកដឹងចំនួនមីស៊ីលដែល រុស្ស៊ី បាញ់យ៉ាងសន្ធាប់លើទីក្រុង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម