Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ប្រកាសធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ និងបង្កើនចំនួននាវាចម្បាំង ក្នុងសមុទ្រ បាល់ទិក (មានវីដេអូ) 

បានផុស

នៅ

អង្គការណាតូបានអះអាងថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវផែនការសម្រាប់សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំ ថ្វីបើជម្លោះរុស្ស៊ី-អ៊ុយក្រែនដ៏ក្តៅគគុក បានជំរុញឲ្យមានភាពភ័យខ្លាច ចំពោះការប្រឈមមុខដាក់គ្នាដោយផ្ទាល់ និងមហន្តរាយរវាងទីក្រុងមូស្គូ និងប្លុកយោធាលោកខាងលិចក៏ដោយ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី១១ខែតុលាថា “នេះគឺជាការបណ្តុះបណ្តាលជាប្រចាំ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរក្សាសមត្ថភាព សុវត្ថិភាព និងប្រសិទ្ធភាព។

សមយុទ្ធ​ដែល​គេ​ស្គាល់​ថា Steadfast Noon នឹង​ត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ។ សមយុទ្ធនេះ មានការប្រមូលផ្តុំយន្តហោះរាប់សិបគ្រឿង មកពីប្រទេសជាសមាជិក ហើយអនុវត្តបេសកកម្មវាយប្រហារនុយក្លេអ៊ែរ។ ​ជា​ធម្មតា យន្តហោះ​ចម្បាំង មិនបំពាក់​ក្បាល​គ្រាប់ពិត​ទេ”។

នៅពេលសួរថាតើ សមាជិកណាតូទាំង ៣០ បានពិភាក្សាអំពីសក្តានុពលដែលសមយុទ្ធ Steadfast Noon អាចនាំឲ្យមានការគណនាខុស ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ីដែរឬក៏អត់នោះ, លោក Stoltenberg បានច្រានចោលការព្រួយបារម្ភបែបនេះ។ 

លោកគូសបញ្ជាក់ថា “ឥឡូវនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវ ដើម្បីបញ្ជាក់ច្បាស់ៗថា អង្គការណាតូនៅទីនោះ ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់។ ហើយ​នេះ​ គឺជា​សមយុទ្ធ​ដែល​មាន​ការ​គ្រោងទុក​ជា​យូរ​មក​ហើយ​ ពោលគឺ​មុន​ការលុកលុយ​អ៊ុយក្រែនទៅទៀត”។

អគ្គលេខាធិការរូបនេះ បានបន្ថែមថា “ណាតូនឹងបញ្ជូនសញ្ញាខុសខ្លាំងបំផុត ប្រសិនបើខ្លួន លុបចោលសមយុទ្ធនុយក្លេអ៊ែរ ដោយសារតែវិបត្តិអ៊ុយក្រែន។ យើងត្រូវយល់ថា ឥរិយាបថរឹងមាំរបស់អង្គការណាតូ ដែលជាកម្លាំងយោធារបស់យើង គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ភាពតានតឹង។ យើងនៅទីនោះដើម្បីការពារសន្តិភាព ទប់ស្កាត់ជម្លោះ និងរារាំងរាល់ការវាយប្រហារលើប្រទេសសម្ព័ន្ធមិត្តណាតូ”។

គួរបញ្ជាក់ថា ក្រៅពីសមយុទ្ធនុយក្លេអ៊ែរ ណាតូ ក៏បានប្រកាសបង្កើនចំនួននាវាចម្បាំងក្នុងសមុទ្របាល់ទិក ដល់ទៅ៣០គ្រឿងផងដែរ ដើម្បីបង្ហាញកម្លាំង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, Daily Mail

ចុចអាន៖ លោក Stoltenberg៖ ជ័យជម្នះរបស់រុស្ស៊ី គឺជាបរាជ័យរបស់ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៣ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៦ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម