Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាចម៍ផ្កាយដែលយានអង្គការ ណាសា ហោះបុក បង្វែរផ្លូវក្នុងលំហ​ហើយ (មានវីដេអូ)

បានផុស

នៅ

អង្គការណាសាបាននិយាយថា ពេលនេះអាចម៍ផ្កាយឈ្មោះ Dimorphos បានបង្វែរផ្លូវក្នុងលំហហើយ បន្ទាប់ពីយាន DART បានហោះបំបុកកាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅ ហើយវាក៏ជាជោគជ័យមួយក្នុងការជួយសង្គ្រោះភពផែនដីពីការវាយប្រហារដោយអាចម៍ផ្កាយនាពេលអនាគតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការណាសាលោក Bill Nelson បាននិយាយថា យាន DART ដែលបានហោះបំបុកអាចម៍ផ្កាយ Dimorphos កាលពីខែកញ្ញា បានរុញអាចម៍ផ្កាយមួយនេះចូលទៅក្នុងគន្លងតូចជាងមុននៅជុំវិញអាចម៍ផ្កាយ Didymos ដែលជាអាចម៍ផ្កាយធំជាងនៅក្នុងប្រព័ន្ធ ។

លោក Nelson បាននិយាយទៀតថា “យាន DART បានកាត់បន្ថយគន្លង ១១ ម៉ោង និង ៥៥ នាទីទៅ ១១ ម៉ោង និង ២៣ នាទី ដោយបង្កើនល្បឿនគន្លងគោចររបស់អាចម៍ផ្កាយ Dimorphos ត្រឹម ៣២ នាទីប៉ុណ្ណោះ ពោលលើសពីការរំពឹងទុករបស់អង្គការណាសាដែលមានរយៈពេល ១០ នាទី” ។

គួររំឭកថា យានអវកាស DART បានធ្វើដំណើរទៅដល់គោលដៅអាចម៍ផ្កាយ Dimorphos ចាប់តាំងពីការបាញ់បង្ហោះក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ មក ហើយវាបានទៅដល់គោលដៅរបស់ខ្លួនក្នុងល្បឿនប្រហែល ២១,៥៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ យានអវកាសអង្គការ ណាសា ហោះបំបុកអាចម៍ផ្កាយ ទទួលជោគជ័យ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម