Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា ពូទីន គិតខុសទាំងស្រុងលើសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​រិះគន់លោក វ្ល៉ាឌីមៀរ ពូទីន ថា ​ប្រធានាធិបតី​រុស្ស៊ីរូបនេះបានវាយតម្លៃ និងគិតខុសទាំងស្រុងអំពីសមត្ថភាពរបស់ខ្លួនលើសង្គ្រាមលុកលុយនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ, លោក បៃដិន បាននិយាយថា “លោក ពូទីន គឺជាតួសម្តែងសមសួន ប៉ុន្តែគាត់បានគណនាខុសទាំងស្រុងអំពីសង្គ្រាមនៅអ៊ុយក្រែន ព្រោះលោក ពូទីន មិន​រំពឹង​ថា ​ការលុកលុយមួយនេះ​នឹង​មាន​រយៈពេល​យូរ​ដូច្នេះ​ទេ” ។

ដោយឡែកនៅពេលសួរថាតើលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឬអត់នោះ លោក បៃដិន បាននិយាយថា លោកមិនគិតដូច្នេះទេ ប៉ុន្តែលោកបានរិះគន់លោក ពូទីន ចំពោះការនិយាយអំពីលទ្ធភាពការប្រើប្រាស់អាវុធបែបនេះ ។

លោក បៃដិន បាននិយាយថា “វាមិនសមនោះទេដែលមេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងពិភពលោក និយាយអំពីការប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែននោះ” ។

ជាចុងក្រោយប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា លោកក៏បានរិះគន់ផងដែរលើមេដឹកនាំរុស្ស៊ីអំពីការប្រកាសជាឯកតោភាគីនូវការដាក់បញ្ចូលតំបន់ចំនួន ៤ របស់អ៊ុយក្រែនកាលពីពេលកន្លងទៅនេះថាជាការបំភ្លៃការពិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ មីស៊ីលដែល រុស្ស៊ី បាញ់ទៅទីក្រុង អ៊ុយក្រែន ហោះកាត់ប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម១០ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១៥ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម