Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​ ​ថា ចិន ​កំពុង​សម្លឹង​មើល​សង្រ្គាម​អ៊ុយក្រែន​ ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ “កូនកាត់” (មានវីដេអូ)

បានផុស

នៅ

មន្ត្រីសន្តិសុខតៃវ៉ាន់ជាន់ខ្ពស់ បាននិយាយនៅថ្ងៃពុធទី១២ខែតុលានេះថា ប្រទេសចិន កំពុងសម្លឹងមើលបទពិសោធន៍នៃសង្គ្រាមនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមកូនកាត់ ប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងសម្ពាធផ្លូវចិត្តផងដែរ។

តៃវ៉ាន់បាននិងកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ អំពីមេរៀននៃសង្គ្រាមអ៊ុយក្រែន ដើម្បីប្រតិកម្ម ប្រសិនបើចិន នៅតែគំរាមកំហែងប្រើប្រាស់កម្លាំងដណ្តើមយកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

ប្រទេសចិន បានបង្កើនការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ដើម្បីបង្ហាញពីការខឹងសម្បារបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ហើយខ្លួនបានបន្តសកម្មភាពយោធា ចាប់តាំងពីពេលនោះមក។

ថ្លែងនៅក្នុងសភា អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក Chen Ming-tong បាននិយាយថា ប្រទេសចិនក៏កំពុងយកចិត្តទុកដាក់ ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

លោកបានប្រាប់សមាជិកសភាថា “ឆ្នាំនេះ យោធាកុម្មុយនិស្ត បានខ្ចីពីបទពិសោធន៍នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីបង្កើតសង្រ្គាមកូនកាត់ប្រឆាំងតៃវ៉ាន់ ហើយពង្រឹងការហ្វឹកហ្វឺនប្រយុទ្ធ និងការរៀបចំខ្លួនប្រឆាំងនឹងសត្រូវដែលខ្លាំង”។

អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក Chen Ming-tong

លោក Chen បន្តថា បន្ទាប់ពីសមយុទ្ធកាលពីខែសីហារបស់ចិន ទីក្រុងប៉េកាំងបានពង្រីក “តំបន់ពណ៌ប្រផេះ” និងសកម្មភាពកូនកាត់ប្រឆាំងនឹងតៃវ៉ាន់ ជាពិសេសជាមួយនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដែលបានហោះហើរទាំងនៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ជិតឆ្នេរសមុទ្ររបស់ប្រទេសចិន និងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប្រទេសចិន បានស្តីបន្ទោសតៃវ៉ាន់ចំពោះការកើនឡើងភាពតានតឹង ដោយនិយាយថា ទីក្រុងតៃប៉ិ កំពុងរួមគំនិតជាមួយកងកម្លាំងបរទេស ប្រឆាំងនឹងទីក្រុងប៉េកាំង ដើម្បីលើកកម្ពស់ឯករាជ្យភាពជាផ្លូវការរបស់កោះតៃវ៉ាន់៕

សូមទស្សនាវីដេអូ

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់ ព្រមាន ចិន ខ្លាំងៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៣ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម