Connect with us

ព័ត៌មានអន្ដរជាតិ

រន្ទះ បាញ់យន្តហោះវៀតណាម ក្រោយចាកចេញពីកោះ Phu Quoc

បានផុស

នៅ

បុគ្គលិកសេវាកម្មនៅលើដី ចំនួនពីរនាក់ បានរងរបួស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ត្រូវរន្ទះបាញ់ ពេលចតនៅអាកាសយានដ្ឋានក្នុងទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រន្ទះបានបាញ់យន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ នៅឯអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នាម៉ោងប្រហែល ៧យប់ថ្ងៃចន្ទ ក្រោយពេលយន្តហោះ បានចាកចេញពីកោះ Phu Quoc (កោះត្រល់)។

យន្តហោះ​នេះ ​បាន​ចត​នៅ​អាកាសយានដ្ឋាន ខណៈ​អ្នក​ដំណើរ​ ​បាន​ចេញ​រួចអស់​ហើយ។

នៅពេលនោះ មានភ្លៀងធ្លាក់ខ្លាំង ហើយបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន Vietnam Airport Ground Services Company Limited (VIAGS), ម្នាក់ឈ្មោះ Nguyen Duc Th អាយុ ៥៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Vo Khac H អាយុ៣៤ឆ្នាំ កំពុងឈរក្បែរយន្តហោះ ខណៈពួកគេត្រៀម សម្រាប់ជើងហោះហើរមួយទៀត។

អ្នករបួសទាំង២ ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ ហើយយន្តហោះត្រូវបានផ្អាកប្រតិបត្តិការ សម្រាប់ការងារជួសជុល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ មិនខុសពី ថៃ រមណីយដ្ឋានកោះ វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ត្រៀមបើកខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម