ព័ត៌មានអន្ដរជាតិ
លោក បៃដិន កំណត់លក្ខខណ្ឌ សម្រាប់ជំនួបជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា គាត់គ្មានចេតនា ជួបជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងកិច្ចប្រជុំ G20 នាពេលខាងមុខនៅកោះបាលី ដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែនទេ លុះត្រាតែមេដឹកនាំរុស្ស៊ី មកជួបគាត់ជាមុន ដើម្បីពិភាក្សាអំពីបញ្ហានានាដូចជា ការដោះលែងតារា WNBA នាង Brittney Griner ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី ជាដើម។

ថ្លែងទៅកាន់ពិធីករ Jake Tapper របស់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារទី១១ខែតុលា លោក Biden បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ដែលរំខានដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ហើយបានថ្កោលទោសការគំរាមកំហែងរបស់លោកពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះយោធាជាមួយអ៊ុយក្រែន។
នៅពេលសួរថាតើគាត់សុខចិត្តជួបជាមួយមេដឹកនាំរុស្ស៊ីនៅឯកិច្ចប្រជុំកំពូល G20 ក្នុងខែវិច្ឆិកាឬអត់? លោក បៃដិន និយាយថា “ខ្ញុំគ្មានចេតនាជួបជាមួយគាត់ទេ។ ប៉ុន្តែជាឧទាហរណ៍ ប្រសិនបើគាត់មករកខ្ញុំមុននៅឯកិច្ចប្រជុំ G20 ហើយប្រាប់ថា ខ្ញុំចង់និយាយអំពីការដោះលែង Griner នោះខ្ញុំនឹងជួបជាមួយគាត់។ ខ្ញុំចង់មានន័យថា វានឹងអាស្រ័យលើរឿងនេះ”។

Brittney Griner គឺជាតារារបស់សហព័ន្ធកីឡាបាល់បោះជម្រើសជាតិនារី និងជាម្ចាស់មេដាយមាសអូឡាំពិក ដែលត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ពីបទកាន់កាប់បារីអគ្គិសនី ដាក់ដោយប្រេងកញ្ឆាចូល។ Griner បានសារភាពទោសកំហុសចំពោះការចោទប្រកាន់ពីបទកាន់កាប់គ្រឿងញៀន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ដោយតុលាការរុស្ស៊ីកាលពីថ្ងៃទី៤ខែសីហា។
គួរបញ្ជាក់ថា លោក បៃដិន និងលោក ពូទីន មិនបាននិយាយគ្នាដោយផ្ទាល់ទេ ចាប់តាំងពីមុនពេលរុស្ស៊ីបើកប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយមុននេះថា វិមានក្រឹមឡាំងនឹងពិចារណាលើកិច្ចប្រជុំបែបនេះ ប៉ុន្តែមិនទាន់ទទួលបានសំណើពីទីក្រុងវ៉ាស៊ីនតោននៅឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Stoltenberg៖ ជ័យជម្នះរបស់រុស្ស៊ី គឺជាបរាជ័យរបស់ ណាតូ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង