Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ ​បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ​ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ (មានវីដេអូ)

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យ ការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍ថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការនៃអាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយដល់អង្គភាពយោធា។

លោក គីម ជុងអ៊ុន ត្រួតពិនិត្យ ការបាញ់បង្ហោះមីស៊ីល

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគឺទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធទី១២ខែតុលា ហើយមានគោលបំណងបង្កើនប្រសិទ្ធភាពប្រយុទ្ធ និងកម្លាំងរបស់មីស៊ីល ដែលដាក់ពង្រាយទៅកាន់កងទ័ពប្រជាជនកូរ៉េសម្រាប់ប្រតិបត្តិការនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។

ការ​ធ្វើ​តេស្ត​នេះ ក៏​បញ្ជាក់អំពី​តួនាទី​នៃអាវុធនុយក្លេអ៊ែរ​ផងដែរ​ ហើយ​បញ្ជាក់ថា ​ឥឡូវ​នេះ​វា​ដំណើរការ​ហើយ។

យោងតាមមេដឹកនាំគីម ជុងអ៊ុន, ប្រទេសនេះគួរតែបន្តពង្រីកប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវវិបត្តិយោធា និងវិបត្តិសង្គ្រាមដ៏សំខាន់គ្រប់ពេលវេលា។

KCNA រាយការណ៍ថា មីស៊ីលពីរគ្រាប់ដែលបាញ់សាកល្បងកាលពីថ្ងៃពុធ គឺបានហោះក្នុងរយៈពេល ១០ ២៣៤ វិនាទីហើយបាញ់យ៉ាងច្បាស់ចំគោលដៅ នៅចម្ងាយ២០០០គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ភ្លាមៗទេថាតើការបាញ់បង្ហោះនេះ ត្រូវចាប់សញ្ញាបានដោយអាជ្ញាធរនៅកូរ៉េខាងត្បូង ជប៉ុន ឬសហរដ្ឋអាមេរិក ដែលតែងតែតាមដាន និងបញ្ចេញព័ត៌មានអំពីសកម្មភាពអាវុធរបស់កូរ៉េខាងជើង ដែរឬក៏អត់។

កូរ៉េ​ខាងជើង​ បាន​សាកល្បង​មី​ស៊ី​ល​បែប​យុទ្ធសាស្ត្រ​លើកដំបូង​ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ដែល​ក្រុមអ្នកវិភាគ​មើលឃើញនៅពេលនោះថា ​អាចជា​អាវុធ​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ទី១ ​របស់​ប្រទេសនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក គីម បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរ សំដៅលើប្រទេសកូរ៉េខាងត្បូង ដើម្បីជាការតវ៉ាចំពោះសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះ របស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការបាញ់មីស៊ីលឥតល្ហែ នាពេលថ្មីៗនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម