Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាមេរិក ដាក់ចេញយុទ្ធសាស្ត្រសន្តិសុខជាតិ ផ្តោតសំខាន់លើចិន និងរុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ក្រោយពន្យារពេលជាយូរមកហើយ នៅទីបំផុត យុទ្ធសាស្ត្រសន្តិសុខជាតិ របស់សេតវិមាន ត្រូវបានដាក់ចេញកាលពីថ្ងៃពុធទី១២ខែតុលា ដោយក្នុងនោះបង្ហាញថា សហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន និងបានគូសបញ្ជាក់សាជាថ្មី អំពីសារសំខាន់ នៃការងារជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប្រទេសប្រជាធិបតេយ្យកំពុងជួបប្រទះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

ឯកសារកម្រាស់ ៤៨ទំព័រ ដែលត្រូវបានពន្យារពេលដោយការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនមានការផ្លាស់ប្តូរអ្វីធំដុំ និងបង្ហាញគោលលទ្ធិនយោបាយការបរទេសថ្មីសំខាន់ៗនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីទស្សនៈដែលថា ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក គឺជាគន្លឹះក្នុងការយកឈ្នះលើការគំរាមកំហែងជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃរបបផ្តាច់ការជាដើម។

យុទ្ធសាស្រ្តនោះបានឲ្យដឹងថា សូម្បីតែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក៏ដោយ, ប្រទេសចិននៅតែតំណាងឲ្យការប្រឈមដ៏លំបាកបំផុត ចំពោះសណ្តាប់ធ្នាប់ពិភពលោក ហើយសហរដ្ឋអាមេរិក ត្រូវតែយកឈ្នះការប្រកួតប្រជែងអាវុធសេដ្ឋកិច្ច ជាមួយមហាអំណាចមួយនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់រក្សាឥទ្ធិពលពិភពលោករបស់ខ្លួន។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បាននិយាយអំពីគោលនយោបាយនេះថា “សាធារ​ណរដ្ឋប្រជាមានិតចិន បានរក្សានូវចេតនា និងបង្កើនសមត្ថភាព ក្នុងការរៀបចំសណ្តាប់ធ្នា​ប់អន្តរជាតិឡើងវិញ ដើម្បីផលប្រយោជន៍របស់ខ្លួន ថ្វីបើសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង ការប្រកួតប្រជែងរវាងប្រទេសរបស់យើង ដោយភាពទទួលខុសត្រូវក៏ដោយ”។

លោកនិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែគ្រប់គ្រងទំនាក់ទំនងរបស់ចិន ហើយដោះស្រាយជាមួយនឹងបញ្ហាប្រឈមឆ្លងដែនរួមមាន បម្រែបម្រួលអាកាសធាតុ អសន្តិសុខស្បៀងអាហារ ជំងឺឆ្លង ភេរវកម្ម ការបញ្ជូនថាមពល និងអតិផរណា។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ស្របពេលជាមួយគ្នានោះ យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក បានចោទប្រកាន់រុស្ស៊ីថា បានបង្កការគំរាមកំហែងភ្លាមៗ និងជាប់លាប់ចំពោះសន្តិភាព និងស្ថិរភាពអន្តរជាតិ តាមរយៈគោលនយោបាយរបស់ពួកគេ ដែលឈ្លានពានអ៊ុយក្រែន។

របាយការណ៍បានកត់សម្គាល់ថា សង្រ្គាមនៅអ៊ុយក្រែន គឺកើតឡើងក្រោយ ការចូលធ្វើអន្តរាគមន៍ដោយយោធារបស់រុស្ស៊ី ដើម្បីគាំទ្ររដ្ឋាភិបាលស៊ីរី, ការកាត់បញ្ចូលឧបទ្វីបគ្រីមៀ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

ឯកសារនេះបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងគាំទ្រកងកម្លាំងអ៊ុយក្រែនផ្នែកយោធា និងពង្រឹងការការពារនៅក្នុងប្រទេសជិតខាងរបស់អង្គការណាតូ ដែលនៅជាប់ ប្រទេសរុស្ស៊ី ខណៈដាក់ទណ្ឌកម្មទីក្រុងមូស្គូជុំវិញការលុកលុយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ លោក បៃដិន កំណត់លក្ខខណ្ឌ សម្រាប់ជំនួបជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម