ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ត្រៀមធ្វើវិសោធនកម្មច្បាប់គ្រឿងញៀន មានមេតំហ្វីតាមីន ៥ គ្រាប់ចាត់ទុកជាអ្នកជួញដូរ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីពុធបានបញ្ជាឲ្យពិនិត្យឡើងនូវច្បាប់កាន់កាប់អាវុធ និងត្រៀមធ្វើវិសោធនកម្មច្បាប់គ្រឿងញៀនថ្មី ពោលគឺបុគ្គលណាមានសារធាតុមេតំហ្វីតាមីនចាប់ពី ៥ គ្រាប់ ត្រូវចាត់ទុកជាអ្នកជួញដូរ ។

ចំពោះបញ្ហាគ្រឿងញៀននេះ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីកំណត់វិធានការជាបន្ទាន់ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន និងការគ្រប់គ្រងអាវុធថា រដ្ឋាភិបាលនឹងចាត់វិធានការប្រឆាំង និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយត្រូវត្រួតពិនិត្យការនាំចូល និងនាំចេញសារធាតុគីមី ពន្លឿន និងពង្រីកការស៊ើបអង្កេត កម្ចាត់បណ្តាញជួញដូរគ្រឿងញៀន និងការរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាដើម ។
ទន្ទឹមគ្នានេះកិច្ចប្រជុំក៏បានពិភាក្សាពីបរិមាណគ្រឿងញៀនចាប់ពី ៥ គ្រាប់ ឬ ១៥ គ្រាប់ត្រូវចាត់ទុកជាអ្នកជួញដូរ ហើយប្រសិនបើចាំបាច់ច្បាប់ទាំងនេះត្រូវតែធ្វើវិសោធនកម្មតែម្ដង ។

ការចេញបញ្ជារបស់លោក ប្រាយុទ្ធ កើតឡើង បន្ទាប់ពីការសម្លាប់រង្គាលដោយអតីតប៉ូលិសម្នាក់នៅទារកដ្ឋានដែលបង្កភាពតក់ស្លុតទូទាំងប្រទេស ។
មនុស្សសរុប ៣៦ នាក់ រួមទាំងកុមារ ២៤ នាក់ផងដែរនោះត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន ហើយនោះគឺជាការសម្លាប់កុមារដ៏អាក្រក់បំផុតមួយនៅក្នុងហេតុការណ៍សម្លាប់រង្គាលដោយឃាតកតែម្នាក់ក្នុងប្រវត្តិសាស្ត្រសម័យថ្មីនេះ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាឲ្យរឹតបន្តឹងច្បាប់កាំភ្លើង និងបង្រ្កាបគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង