ព័ត៌មានអន្ដរជាតិ
ខេត្តឈៀងម៉ៃ នឹងធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីប៉ូលិសទាំងអស់ ក្រោយការសម្លាប់រង្គាល
ខេត្តឈៀងម៉ៃគ្រោងនឹងស្នើឲ្យមន្ត្រីចំនួន ៣,៥០០ នាក់មកពីគ្រប់ប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត ធ្វើតេស្តរកគ្រឿងញៀនដើម្បីបង្កើតសេចក្ដីទុកចិត្ត និងទំនុកចិត្តក្នុងសហគមន៍ បន្ទាប់ពីមានការសម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ។

មេបញ្ជាការប៉ូលិសខេត្តឈៀងម៉ៃលោក Thawatchai Pongwiwattanachai បានរាយការណ៍ប្រាប់សារព័ត៌មាន Thairath កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសនឹងចាប់ផ្តើមគម្រោងមួយដែលមានឈ្មោះថា “ប៉ូលិសស្អាតស្អំ” ហើយប៉ូលិសចាប់ពីថ្នាក់កំពូលរហូតដល់មន្រ្តីមិនមានតួនាទីនឹងទទួលការធ្វើតេស្តគ្រឿងញៀននៅចុងសប្តាហ៍នេះ ។
លោក Thawatchai បានពន្យល់ថា គម្រោងនេះត្រូវបានចាប់ផ្តើមដើម្បីបង្កើតសេចក្ដីទុកចិត្ត និងទំនុកចិត្តនៅក្នុងសហគមន៍ជាមួយនឹងមន្ត្រីរបស់ខ្លួន បន្ទាប់ពីអតីតមន្ត្រីប៉ូលិសឈ្មោះ Panya Khamrap បានសម្លាប់មនុស្ស ៣៧ នាក់កាលពីសប្តាហ៍មុន ។

យោងតាមរបាយការណ៍នេះ ឧបករណ៍ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមនឹងត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលចំនួន ៣៨ ក្នុងខេត្ត ហើយមន្ត្រីចំនួន ៣,៥០០ នាក់នឹងផ្តល់សំណាកនៅចុងសប្តាហ៍នេះ ។
មន្ត្រីណាម្នាក់ដែលត្រូវបានធ្វើតេស្តរកឃើញសារធាតុញៀននឹងត្រូវបញ្ជូនទៅមណ្ឌលកែប្រែគ្រឿងញៀន និងផ្ដន្ទាទោសតាមច្បាប់ ។ ជាងនេះទៅទៀត មន្ត្រីទាំងនោះនឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ ។

ជាចុងក្រោយលោក Thawatchai បន្ថែមថា ប៉ូលិសត្រូវតែមានកិច្ចប្រជុំពិភាក្សាបញ្ហាគ្រឿងញៀនក្នុងសហគមន៍ជាទៀងទាត់ ហើយមន្ត្រីត្រូវតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំបាត់បញ្ហាទាំងនោះក្នុងសហគមន៍ និងបញ្ជូនអ្នកញៀនថ្នាំទៅមណ្ឌលស្តារនីតិសម្បទាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ