Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់ផ្លោងកាំភ្លើងធំប្រមាណ ១៧០ គ្រាប់ទៅសមុទ្រជប៉ុន និងសមុទ្រលឿង

បានផុស

នៅ

ដោយដកស្រង់សម្តីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង, ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំប្រហែល ១៧០ គ្រឿងឆ្ពោះទៅសមុទ្រជប៉ុន និងសមុទ្រលឿងនៅថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន ១៣០ គ្រាប់ឆ្ពោះទៅសមុទ្រលឿង និង ៤០ គ្រាប់ទៀតឆ្ពោះទៅសមុទ្រជប៉ុន ហើយគ្រាប់ផ្លោងទាំងនោះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កូរ៉េខាងត្បូង ។

នៅព្រឹកថ្ងៃដដែលនេះ កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីឆ្ពោះទៅកាន់សមុទ្រជប៉ុនផងដែរ ។ សារព័ត៌មានក្យូដូបានរាយការណ៍ថា មីស៊ីលនេះបានធ្វើដំណើរប្រហែល ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ មុនពេលធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ប្រទេសនេះ ។

ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនកំពុងត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការបដិសេធរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការបញ្ឈប់សមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងជឿថា គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បងមីស៊ីល​ចំនួន ៨ ​ដង​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា និង​ជាង ២៥ ដង​តាំង​ពី​ដើម​ឆ្នាំ ២០២២ នេះ​មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក គីម ជុងអ៊ុន ប្រកាស ត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់ធ្វើសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម