ព័ត៌មានអន្ដរជាតិ
ស្ត្រី ឡាវ ដែលគេសម្លាប់ញាត់ក្នុងវ៉ាលិសបណ្ដែតទន្លេមេគង្គ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ
ចំពោះករណីប្រទះឃើញសពស្ត្រីជនជាតិឡាវម្នាក់ដែលត្រូវបានគេសម្លាប់រួចយកសាកសពញាត់ក្នុងវ៉ាលិសបោះចូលក្នុងទន្លេមេគង្គ, សកម្មជននយោបាយឡាវលោក Joseph Akarawong បាននិយាយថា ស្ត្រីដែលស្លាប់នោះ គឺជាប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំម្នាក់នៅក្នុងប្រទេសឡាវ ។

កាលពីថ្ងៃទី ២៩ ខែកញ្ញា មានករណីឃាតកម្មមួយលើស្រ្តីជនជាតិឡាវម្នាក់ត្រូវបានគេសម្លាប់រួចយកសាកសពញាត់ក្នុងវ៉ាលិសបោះចូលក្នុងទន្លេមេគង្គ ហើយបន្ទាប់មកសាកសពបានរសាត់ក្នុងទន្លេមេគង្គខាងភាគីថៃ នៅខេត្តណាក់ខនភ្នំ ខណៈក្រោយមកសាកសពនោះត្រូវគេស្គាល់ថា ជាស្ត្រីមានឈ្មោះ វិផាផន កនស៊ីន (Viphaphone Kornsin) អាយុ ៣៦ ឆ្នាំ ជាអ្នកជំនួញផ្នែកអចលនទ្រព្យ ។
ពាក់ព័ន្ធករណីឃាតកម្មនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតនៅឡើយ ប៉ុន្តែថាតើនឹងមានសន្និសីទសារព័ត៌មានបកស្រាយពីដំណើរការស៊ើបអង្កេតឬអត់នោះ នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះនេះជាករណីដែលបង្កការភ្ញាក់ផ្អើល និងបង្កការភ័យខ្លាចក្នុងសង្គម ដែលធ្វើឲ្យប្រជាជនឡាវជាច្រើនតាមដានចំពោះអំពើឃាតកម្មនេះ ហើយទទូចឲ្យសមត្ថកិច្ចពន្លឿនការដោះស្រាយករណីឃាតកម្មនេះ និងតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ឲ្យបានឆាប់ផងដែរ ។

ចំពោះករណីឃាតកម្មលើស្ត្រីអ្នកជំនួញឈ្មោះ វិផាផន កនស៊ីន(Wipapon Konsin) នេះដែរ អាចប្រហែលបង្កឡើងពីជម្លោះក្នុងជំនួញ ដោយអ្នកស្លាប់អាចត្រូវបានអ្នកដែលបាត់បង់ផលប្រយោជន៍អាជីវកម្ម ជួលជនដៃដល់ឲ្យចាប់ខ្លួន រួចសម្លាប់យ៉ាងព្រៃផ្សៃតែម្តង ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Prachatai
ចុចអាន ៖ ខេត្តឈៀងម៉ៃ នឹងធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីប៉ូលិសទាំងអស់ ក្រោយការសម្លាប់រង្គាល

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ