ព័ត៌មានអន្ដរជាតិ
តួកគី អនុម័តច្បាប់ ដាក់ពន្ធនាគារ ៣ឆ្នាំ ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
សភារបស់ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែតុលា បានអនុម័តច្បាប់ប្រព័ន្ធផ្សព្វផ្សាយថ្មីដ៏តឹងតែងមួយ ដែលអាចធ្វើឲ្យអ្នកយកព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប់ពន្ធនាគាររហូតដល់ទៅ៣ឆ្នាំ ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ច្បាប់ថ្មីនេះ នឹងពង្រឹងការកាន់កាប់យ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយ ហើយការអនុម័តបានកើតឡើងប្រាំបីខែ មុនការបោះឆ្នោត។
ច្បាប់នេះរួមមានវិសោធនកម្មចំនួន៤០ ដែលវិសោធនកម្មនីមួយៗ ទាមទារឲ្យមានការបោះឆ្នោតដាច់ដោយឡែកពីគ្នា។ ច្បាប់នេះ ត្រូវបានស្នើឡើងដោយគណបក្ស AKP របស់លោក Erdogan និងមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងធំៗរបស់ប្រទេសតួកគី។

ច្បាប់នេះ បានកំណត់ទោសព្រហ្មទណ្ឌចំពោះអ្នកដែលត្រូវបានរកឃើញថា មានកំហុសក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតឬបំភាន់។ វាទាមទារឲ្យបណ្តាញសង្គម និងគេហទំព័រអ៊ីនធឺណិត ប្រគល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលសង្ស័យថា ផ្សព្វផ្សាយព័ត៌មានមិនពិត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្ស Council of Europe បាននិយាយថា និយមន័យមិនច្បាស់លាស់នៃវិធានការនេះ និងការគំរាមកំហែងដាក់ពន្ធនាគារ អាចជះឥទ្ធិពលខ្លាំង និងបង្កើនការបង្ក្រាបមិនតិចទេ មុនការបោះឆ្នោតនាពេលខាងមុខក្នុងខែមិថុនាឆ្នាំ ២០២៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ លោក ពូទីន ចេញច្បាប់បង្ក្រាប “ព័ត៌មានក្លែងក្លាយ” លើសកម្មភាពយោធា រុស្ស៊ី នៅបរទេស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ