ព័ត៌មានអន្ដរជាតិ
ទីបំផុត រកឃើញវ៉ាក់សាំងកូវីដដែល WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាបន្ទាន់
ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីវ៉ាក់សាំងកូវីដ mRNA សម្រាប់ការប្រើប្រាស់ជាបន្ទាន់ដែលជាហេតុធ្វើឲ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ក្លាយជាវ៉ាក់សាំងដំបូងគេដែលទទួលបានសិទ្ធិប្រើប្រាស់បន្ទាន់ពី WHO ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន។
បញ្ជីប្រើប្រាស់បន្ទាន់របស់ WHO (EUL) បានបើកផ្លូវឲ្យប្រទេសនានាពន្លឿនដំណើរការអនុម័តបទប្បញ្ញត្តិផ្ទាល់របស់ពួកគេក្នុងការនាំចូលនិងចាក់វ៉ាក់សាំង។ វាក៏អនុញ្ញាតឲ្យអង្គការ UNICEF និងអង្គការសុខភាព Pan-American ទទួលបានវ៉ាក់សាំងសម្រាប់ចែកចាយដល់ប្រទេសដែលត្រូវការផងដែរ។
លោកស្រីវេជ្ជបណ្ឌិត Mariângela Simão អគ្គនាយករងផ្នែកទទួលឱសថនិងផលិតផលសុខភាពរបស់ WHO បាននិយាយថា “នេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការធានាឲ្យទទួលបានថ្នាំបង្ការជំងឺកូវីដ១៩ជាសកល។ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកលដែលកាន់តែធំធេងក្នុងការសម្រេចបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនអាទិភាពនៅគ្រប់ទីកន្លែង”។
លោកស្រីបន្តថា “WHO និងដៃគូរបស់យើងកំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីវាយតម្លៃវ៉ាក់សាំងផ្សេងទៀតដែលបានឈានដល់កម្រិតសុវត្ថិភាពនិងប្រសិទ្ធភាព។ យើងលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតបន្ថែមទៀតឆ្ពោះទៅមុខសម្រាប់ការពិនិត្យនិងវាយតម្លៃ។ វាចាំបាច់ណាស់ដែលយើងធានាការផ្គត់ផ្គង់ចាំបាច់ដើម្បីបម្រើប្រទេសទាំងអស់ជុំវិញពិភពលោកនិងទប់ស្កាត់ជំងឺរាតត្បាតនេះ”។
អ្នកជំនាញបទប្បញ្ញត្តិដែលត្រូវបានកោះហៅដោយ WHO មកពីជុំវិញពិភពលោកនិងក្រុមផ្ទាល់របស់ WHO បានពិនិត្យឡើងវិញនូវទិន្នន័យស្តីពីសុវត្ថិភាព ប្រសិទ្ធភាពនិងគុណភាពរបស់វ៉ាក់សាំង Pfizer / BioNTech។ ការពិនិត្យបានរកឃើញថា វ៉ាក់សាំងនេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលត្រូវមានសម្រាប់សុវត្ថិភាពនិងប្រសិទ្ធភាពដែលបានកំណត់ដោយ WHO ហើយអត្ថប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំងនេះដើម្បីទប់ស្កាត់ជំងឺកូវីដ១៩គឺមានខ្លាំងខណៈហានិភ័យមានតិច៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ WHO
ចុចអាន៖ មានចេតនាធ្វើឲ្យខូចវ៉ាក់សាំងកូវីដ៥០០ដូស បុគ្គលិកម្នាក់ត្រូវបញ្ឈប់ការងារ
ចុចអាន៖ មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង