ព័ត៌មានអន្ដរជាតិ
មិនខ្វល់រឿងដាក់ទណ្ឌកម្ម កូរ៉េខាងជើង បន្តបាញ់កាំភ្លើងធំ និងយន្តហោះចម្បាំង ក្បែរព្រំដែន
ប្រទេសកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រ រួមជាមួយនឹងកាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនភាគខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មឯកតោភាគីលើទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/Artillery-9-1.jpg)
ទន្ទឹមនោះ កូរ៉េខាងត្បូងក៏បានប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំងទៅដែនអាកាសផងដែរ នៅពេលដែលយន្តហោះយោធាកូរ៉េខាងជើងប្រហែល ១០ គ្រឿងបានហោះមកជិតព្រំដែនរបស់ពួកគេ ។
កូរ៉េខាងត្បូងបានប្រតិកម្មចំពោះភាពគឃ្លើននៃការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបានដាក់ក្នុងបញ្ជីខ្មៅបុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងអង្គការចំនួន ១៦ ដែលចូលរួមចំណែកក្នុងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែ និងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/warplane-3.jpg)
ស្របពេលជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនគឺត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការបដិសេធរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការបញ្ឈប់សមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងជឿថា គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលចំនួន ៨ ដងហើយ ចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញា និងជាង ២៥ ដងតាំងពីដើមឆ្នាំ ២០២២ នេះមក ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/10/missile-12.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក ពូទីន ថា គោលដៅរបស់ រុស្ស៊ី មិនមែនបំផ្លាញ អ៊ុយក្រែន នោះទេ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?