Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកទន្លេមេគង្គ កំពុងយាយីយ៉ាងខ្លាំងលើខេត្តមួយចំនួនក្នុងប្រទេសថៃ​

បានផុស

នៅ

ប្រទេស​ថៃ ៖ នៅ​ក្នុង​សប្ដាហ៍​ទី​ពីរ នៃ​ខែ​តុលា​នេះ ទឹកទន្លេ​មេគង្គ ហក់​ឡើង​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លិចលង់​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​ជាប់​នឹង​ដង​ទន្លេ​នេះ ដោយ​តំបន់​ខ្លះ​មិន​អាច​រក​ទី​ទួល​សុវត្ថិភាព ដើម្បី​ជ្រកកោន​បាន​ឡើយ គឺ​ត្រូវ​ទឹកជំនន់​លិច​ទាំងស្រុង​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ គេហទំព័រ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ ផ្សាយ​ថា ខេត្ត​មួយ​ចំនួន​ស្ថិត​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ត្រូវ​បាន​ទឹកទន្លេ​ជន់​លិច​យ៉ាង​ល្ហល្ហេវ ដោយ​មើល​ទៅ​ឃើញ​តែ​ផ្ទៃ​ទឹក​សុទ្ធសាធ គ្មាន​ឃើញ​កោះ​ត្រើយ​ឡើយ ហើយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្លះ ត្រូវ​ឡើង​ទៅ​រស់នៅ​លើ​ដំបូល​ជា​បណ្ដោះអាសន្ន ។

កាលពី​ថ្ងៃ​ទី ១៤ តុលា ក្រុម​អាជ្ញាធរ បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង ដើម្បី​ហោះហើរ​ដឹក​ស្បៀង និង​អាហារ​ស្ងួត ទៅ​ទម្លាក់​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​បាន។ ទឹក​ដែល​លិច​ខ្លាំង​ជាងគេ គឺ​ខេត្ត​អ៊ូប៊ុនរ៉ាតថានី ស្ថិត​នៅ​ជាប់​នឹង​ដង​ទន្លេ​មេគង្គ។

តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ ពុំ​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ទឹក​នឹង​ស្រក​វិញ​នោះ​ឡើយ។ ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ ក៏​មិន​អាច​បម្លាស់ទី​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ណា​ផ្សេង​បាន​ឡើយ ដោយសារ​ទឹក​លិចលង់​ទាំងស្រុង៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម