Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្ដេជ្ញាយកទឹកដី អ៊ុយក្រែន ទាំងអស់មកវិញ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាថា នឹងយកទឹកដីអ៊ុយក្រែនទាំងអស់មកវិញ ពីរុស្ស៊ី បន្ទាប់ពីថ្លែងក្នុងសុន្ទរកថាមួយ នៅថ្ងៃឧទ្ទិសដល់​អតីតយុទ្ធជន និង​វីរៈបុរស​ដែល​បាន​បាត់បង់​ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានប្រារព្ធទិវាអ្នកការពារកាលពីថ្ងៃសុក្រ នៅឯការជួបជុំមួយក្នុងទីក្រុង Kyiv ខណៈលោក​​ស្ងៀមស្ងាត់​មួយ​ភ្លែត​ ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ការ​ការពារ​អ៊ុយក្រែន​ ហើយប្រាប់​អ្នកដែលមានវត្តមានថា “យើងបានរំដោះភាគខាងជើងនៃប្រទេសរបស់យើង​ ពីការឈ្លានពានរបស់​រុស្ស៊ី ហើយ​យើងកំពុងរំដោះភាគខាង​កើត​ទាំង​មូល” ។

លោក​ក៏បាន​និយាយ​បន្ថែម​ទៀត​ថា “យើងនឹងប្រគល់ទង់ជាតិអ៊ុយក្រែនទៅកាន់ទីក្រុង និង​សហគមន៍​របស់​យើង​ទាំងអស់​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស។ យើងនឹងត្រលប់ទៅកាន់​តំបន់ Crimea របស់​យើង​វិញ ហើយយើង​នឹង​ស្ដារ​ឡើង​វិញនូវបូរណភាពទឹកដី​នៃរដ្ឋរបស់យើង” ។

គួរ​រម្លឹក​ដែរ​ថា​ កាលពីថ្ងៃមុន រដ្ឋាភិបាលអ៊ុយក្រែន​បាននិយាយថា កងកម្លាំងប្រដាប់​អាវុធ​របស់ខ្លួន​បាន​រំដោះការតាំង​ទីលំនៅ​ចំនួន ៦២៧ ពីការកាន់កាប់របស់រុស្ស៊ី​នៅក្នុងតំបន់ភាគខាង​កើត និង​ភាគខាងត្បូង។ លើស​ពី​នេះ ​អ៊ុយក្រែន​បាននិយាយថា ការតាំងទីលំនៅចំនួន ៥០២ ត្រូវ​បានរំដោះ​នៅក្នុងតំបន់ភាគខាងកើតនៃ Khariv, ៤៣ នៅតំបន់ភាគខាងកើតនៃ Donetsk, ៧ នៅក្នុងតំបន់ Luhansk នៅភាគខាងកើត និង ៧៥ នៅតំបន់ភាគ​ខាងត្បូងនៃ Kherson ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖លោក ពូទីន ថា មហន្តរាយសកលនឹងផ្ទុះឡើង បើកងទ័ពណាតូប៉ះជាមួយ រុស្ស៊ី (មានវីដេអូ)

ចុចអាន៖លោក Zelensky ប្រាប់ទំហំទឹកប្រាក់ដែល អ៊ុយក្រែន ត្រូវការកសាងប្រទេស​ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៣ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម