Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះអំពើភេរវកម្មនៅរុស្ស៊ី សម្លាប់ទាហានស្ម័គ្រចិត្តត្រៀមចេញទៅប្រយុទ្ធនៅ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី​ បាននិយាយកាលពីថ្ងៃសៅរ៍ទី១៥ខែតុលាថា មនុស្សចំនួន១១នាក់ បានស្លាប់និង១៥នាក់រងរបួស ក្នុងការវាយប្រហារនៅមូលដ្ឋានហ្វឹកហាត់យោធាមួយកន្លែង ក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។ ក្រសួងបានហៅឧបទ្ទវហេតុ​នេះថា​ជា “អំពើ​ភេរវកម្ម”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​ពន្យល់​ថា ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​នឹង​កន្លែង ​ក្នុង​ការ​បាញ់​សង​សឹក។ គេត្រូវបានកំណត់ថាជា “ពលរដ្ឋក្នុងប្រទេសដែលជាសមាជិកនៃរដ្ឋឯករាជ្យ Commonwealth (CIS)”។

CIS រួមមានអតីតសាធារណរដ្ឋសូវៀតភាគច្រើន លើកលែងតែរដ្ឋបាល់ទិក អ៊ុយក្រែន ហ្សកហ្ស៊ី និងតូមិននីស្ថានប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ យោធារុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឧបទ្ទវហេតុ ឬអត្តសញ្ញាណជនវាយប្រហារនោះទេ។

យោងតាមកាសែត ​​RIA Novosti, អ្នកទាំងពីរ បានបើកការបាញ់ប្រហារទៅលើ អ្នកប្រយុទ្ធស្ម័គ្រចិត្តមួយក្រុមអំឡុងពេលហ្វឹកហាត់នៅកន្លែងបាញ់កាំភ្លើង ត្រៀមចេញទៅប្រយុទ្ធនៅ អ៊ុយក្រែន។

ព័ត៌មានកាលពីថ្ងៃសៅរ៍ បានកើតឡើងចំពេលមានការកែនទ័ពនៅក្នុងប្រទេសរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និយាយថា ទាហានបម្រុងជាង ២០ម៉ឺននាក់ ត្រូវបានហៅមកបំពាក់អាវុធ ជាផ្នែកនៃដំណើរការនេះ ខណៈពួកគេភាគច្រើននៅតែទទួលការបណ្តុះបណ្តាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ RT

ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើ អ៊ុយក្រែន ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម