ព័ត៌មានអន្ដរជាតិ
ចិន បញ្ជាក់លក្ខខណ្ឌ ២ ចំណុច ដែលខ្លួននឹងប្រើកម្លាំងយោធា ជុំវិញបញ្ហា កោះតៃវ៉ាន់
លោក Sun Yeli អ្នកនាំពាក្យសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនិស្តចិន បាននិយាយកាលពីថ្ងៃសៅរ៍ទី១៥ខែតុលាថា ប្រទេសចិន មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់នោះទេ ប៉ុន្តែនឹងប្រើដើម្បីប្រឆាំងនឹងអ្នកគាំទ្រឯករាជ្យភាពរបស់កោះនេះ និងការជ្រៀតជ្រែកពីប្រទេសទីបីប៉ុណ្ណោះ។

លោក Sun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងមិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំងទេ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ប្រឆាំងនឹងការជ្រៀតជ្រែករបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងបំបែកខ្លួនឯករាជ្យដែលគាំទ្រតៃវ៉ាន់ និងសកម្មភាពបំបែកខ្លួនរបស់ពួកគេ”។
យោងតាមអ្នកនាំពាក្យ, សកម្មភាពរបស់ចិន នឹងមិនត្រូវបានកំណត់ទៅលើប្រជាជនតៃវ៉ាន់ឡើយ ព្រោះគោលដៅរបស់ទីក្រុងប៉េកាំង គឺត្រូវជំរុញដំណើរការនៃការបង្រួបបង្រួមកោះនេះដោយសន្តិវិធីជាមួយចិនដីគោក។

លោកបានសង្កត់ធ្ងន់ថា “ការបង្រួបបង្រួមដោយសន្តិភាព គឺស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសចិន និងជាជម្រើសទី១សម្រាប់បញ្ហាតៃវ៉ាន់។ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយសន្តិវិធី។ ទោះបីជាមានលទ្ធភាពតិចតួចបំផុតនៃការបង្រួបបង្រួមបែបនេះក៏ដោយ ប៉ុន្តែយើងនឹងអនុវត្តវាដល់ទីបញ្ចប់”។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ដំណោះស្រាយយោធាចំពោះបញ្ហានេះ គឺជាមធ្យោបាយចុងក្រោយ ហើយចោទប្រកាន់ អ្នកបំបែកខ្លួនតៃវ៉ាន់ ពីបទបង្ករឿង និងកងកម្លាំងខាងក្រៅ ពីបទ ប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តៃវ៉ាន់ ថា ចិន កំពុង សម្លឹង មើល សង្រ្គាម អ៊ុយក្រែន ដើម្បី អភិវឌ្ឍ យុទ្ធសាស្ត្រ “កូនកាត់”

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?