ព័ត៌មានអន្ដរជាតិ
ទីក្រុង Da Nang ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ, មនុស្ស ៤នាក់បាត់បង់ជីវិត
មនុស្សចំនួន៤នាក់នៅក្នុងទីក្រុង Da Nang ប្រទេសវៀតណាម ត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ដែលបានលិចផ្ទះនៅក្នុងទីក្រុងនេះទាំងមូល ចាប់តាំងពីយប់ថ្ងៃសុក្រមក និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីដល់គ្រួសារជាង ២០០ ០០០គ្រួសារ។

លោក Phan Van Dung អនុប្រធាននាយកដ្ឋាននគរបាលក្រុង បាននិយាយកាលពីថ្ងៃសៅរ៍ទី១៥ខែតុលាថា ជនរងគ្រោះទាំង៤នាក់ គឺមានសិស្សសាលាម្នាក់ដែលលង់ទឹកស្លាប់នៅផ្លូវ Me Suot ក្នុងស្រុក Lien Chieu, បុរសអាយុ៥៨ឆ្នាំម្នាក់លង់ទឹកស្លាប់ពេលទៅនេសាទ, ស្ត្រីម្នាក់លង់ទឹកស្លាប់នៅផ្ទះរបស់នាង លើផ្លូវ Trung Nu Vuong ក្នុងស្រុក Hai Chau និងមន្ត្រីនគរបាលម្នាក់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ឥទ្ធិពលនៃព្យុះ Son Ca បានវាយប្រហារធ្ងន់ធ្ងរបំផុតនៅទីក្រុង Da Nang ជាមួយនឹងកម្រិតភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង ៧យប់ថ្ងៃសុក្រ ដល់ម៉ោង៦ព្រឹកថ្ងៃសៅរ៍។ ស្រុកចំនួនប្រាំពីររបស់ទីក្រុង ត្រូវទឹកជន់លិចក្នុងជម្រៅរហូតដល់ទៅ១.៥ម៉ែត្រ។

ស្ថានីយអគ្គិសនីចំនួន ២២៥៤ កន្លែងក្នុងទីក្រុងនេះ បានបាត់បង់ថាមពល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២០០ ០០០គ្រួសារ។ យ៉ាងណាក្តី ប្រជាពលរដ្ឋប្រហែល ៧១ ០០០គ្រួសារ មានអគ្គិសនីប្រើប្រាស់វិញ ខណៈគ្រួសារនៅសេសសល់ ភាគច្រើនក្នុងស្រុក Son Tra, Hai Chau, Thanh Khe និង Hoa Vang នៅតែជួបប្រទះការដាច់ចរន្តអគ្គិសនី។
រហូតមកដល់ថ្ងៃអាទិត្យនេះ ទីក្រុង Da Nang ត្រូវបានគេព្យាករថា នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពី ៨០ ទៅ ២២០ មិល្លីម៉ែត្រ។ ទឹកទន្លេ Vu Gia និងទន្លេផ្សេងទៀតនៅក្នុងតំបន់នេះ នឹងហក់ឡើងខ្ពស់ ហើយហានិភ័យគ្រោះទឹកជំនន់ និងការបាក់ដី នឹងមានកម្រិតខ្ពស់នៅក្នុងតំបន់ដែលងាយរងគ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ជួបព្យុះមួយទៀត ខណៈថៃ ក៏រងឥទ្ធិពល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ