ព័ត៌មានអន្ដរជាតិ
ថ្លែងបើកសមាជបក្ស, លោក ស៊ី ប្តេជ្ញាតស៊ូប្រឆាំងការបំបែកខ្លួនរបស់ កោះតៃវ៉ាន់
នៅថ្ងៃអាទិត្យទី១៦ខែតុលានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយក្នុងសុន្ទរកថាមួយ អំឡុងពេលបើកសមាជបក្សកុម្មុយនិស្តរយៈពេល៥ឆ្នាំម្តងក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន សម្រេចបាននូវការគ្រប់គ្រងទ្រង់ទ្រាយធំលើទីក្រុងហុងកុង ដោយបង្វែរទីក្រុងនេះ ពីភាពវឹកវរទៅជាអភិបាលកិច្ច។

លោក ស៊ី បន្ថែមថា ប្រទេសចិន ក៏បានធ្វើការតស៊ូដ៏ធំមួយ ប្រឆាំងនឹងការបំបែកខ្លួនរបស់កោះតៃវ៉ាន់ផងដែរ ហើយបានប្តេជ្ញាចិត្តចំពោះបូរណភាពទឹកដី ដោយថ្កោលទោសនូវអ្វីដែលលោកនិយាយថា ជាការជ្រៀតជ្រែកលើកោះដែលគ្រប់គ្រងដោយស្វ័យភាពមួយនេះ។
លោកបានប្តេជ្ញាថា នឹងមានការតស៊ូដ៏ធំប្រឆាំងនឹងការបំបែកខ្លួន និងការជ្រៀតជ្រែកនៅក្នុងបញ្ហាកោះតៃវ៉ាន់។
លោក ស៊ី ក៏បានសាទរចំពោះការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តផងដែរ នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំដ៏សំខាន់ ដែលលោកត្រូវបានគេរំពឹងថានឹងទទួលបានអំណាចអាណត្តិទីបីជាប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ចិន ចាប់ផ្តើមហើយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ