Connect with us

ព័ត៌មានអន្ដរជាតិ

EU បើកការស៊ើបអង្កេត លើកិច្ចព្រមព្រៀងទិញ វ៉ាក់សាំង

បានផុស

នៅ

ការិយាល័យរដ្ឋអាជ្ញាសហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតមួយ ចូលទៅក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តម្លៃរាប់ពាន់លានដុល្លាររបស់ប្លុកនេះ ចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងកិច្ចព្រមព្រៀងសម្ងាត់ ពីសមាជិកមួយចំនួនរបស់សភាសហភាពអឺរ៉ុប។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen

មន្ត្រី EU បានប្រកាសពីការស៊ើបអង្កេតនេះ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសុក្រទី១៤ខែតុលា។ ពួកគេ​បន្ថែម​ថា ករណី​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង​ជាសាធារណៈ ​ជុំវិញ​បញ្ហា​នេះ។

សេចក្តីប្រកាសនេះក៏បានធ្វើឡើងផងដែរ បន្ទាប់ពីការចោទប្រកាន់របស់សមាជិកសភាអឺរ៉ុប ដែលថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានរៀបចំកិច្ចចរចាវ៉ាក់សាំងដោយសម្ងាត់ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (ឆ្វេង) និងនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla

បើទោះបីជាមានការស្នើសុំពីសំណាក់អ្នកសារព័ត៌មាន សមាជិកសភា និងក្រុមអ្នកឃ្លាំមើល EU ក៏ដោយ ក៏ការិយាល័យរបស់លោកស្រី von der Leyen មិនបានបង្ហាញសារផ្ទាល់ខ្លួនដែលផ្ញើទៅលោក Bourla ក្នុងអំឡុងពេលកិច្ចពិភាក្សាអំពីវ៉ាក់សាំងជិត ២ពាន់លានដូសដែរ, ជាហេតុជំរុញឲ្យមានការចោទប្រកាន់ពីបទអំពើពុករលួយ។

កាលពីខែមុន តុលាការសវនករអឺរ៉ុប បាននិយាយថា ខ្លួនបានស្នើឲ្យគណៈកម្មការផ្តល់ព័ត៌មានស្តីពី “កិច្ចចរចាបឋម” សម្រាប់ការទិញវ៉ាក់សាំង Pfizer ធំបំផុតរបស់ EU ដោយក្នុងនោះរាប់បញ្ចូលទាំងព័ត៌មានអំពី អ្នកជំនាញវិទ្យាសាស្ត្រដែលបានពិគ្រោះនិងផ្តល់ដំបូន្មាន, ពេលវេលានៃកិច្ចពិភាក្សា, កំណត់ត្រានៃកិច្ចពិភាក្សា និងព័ត៌មានលម្អិតនៃលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាផងដែរ។ គណៈកម្មការអឺរ៉ុប នៅតែមិនទាន់បង្ហាញព័ត៌មានជាសាធារណៈ ដោយជំរុញឲ្យមានការចោទប្រកាន់ពីអំពើពុករលួយរបស់សមាជិកសភាអឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ Pfizer សារភាពថា ក្រុមហ៊ុនមិនបានធ្វើតេស្តវ៉ាក់សាំងកូវីដទេ មុនពេលចែកចាយលើទីផ្សារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម