ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនលើស ៤០នាក់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែ នៅ តួកគី
ប្រធានាធិបតីតួកគីបាននិយាយថា ការផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅភាគខាងជើងប្រទេសនេះ បានសម្លាប់មនុស្សយ៉ាងតិច ៤១នាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់។
ការផ្ទុះនេះកើតឡើងកាលពីថ្ងៃសុក្រទី១៤ខែតុលា នៅឯអណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ដែលគ្រប់គ្រងដោយរដ្ឋ ក្នុងទីក្រុង Amasra នៃខេត្ត Bartin។
លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រកាសថា អ្នកបាត់ខ្លួនចុងក្រោយ ត្រូវបានរកឃើញស្លាប់កាលពីថ្ងៃសៅរ៍។
ភ្លាមៗបន្ទាប់ពីទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា “អាទិភាពរបស់យើង គឺស្វែងរកអ្នករុករករ៉ែនៅក្នុងអណ្តូង។ ទីបំផុត យើងរកឃើញមនុស្សចុងក្រោយ។ គាត់ក៏ស្លាប់ដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៤១នាក់” ។
មុននេះ រដ្ឋមន្ត្រីមហាផ្ទៃលោក Suleyman Soylu និយាយថា កម្មករអណ្តូងរ៉ែចំនួន ៥៨ នាក់ បានរួចរស់ជីវិតពីការបំផ្ទុះ ខណៈមនុស្ស ២៨ នាក់រងរបួស។
សហជីពកម្មកររុករករ៉ែ Maden-Is នៃប្រទេសតួកគី បានសន្មតថា ការផ្ទុះនេះគឺបណ្តាលមកពីឧស្ម័នមេតាន ប៉ុន្តែមន្ត្រីផ្សេងទៀតលើកឡើងថា វាឆាប់ពេកក្នុងការសន្និដ្ឋានអំពីមូលហេតុ។
នៅក្នុងគ្រោះមហន្តរាយអណ្តូងរ៉ែដ៏អាក្រក់បំផុតរបស់ប្រទេសតួកគី មនុស្សសរុប៣០១នាក់ បានស្លាប់ក្នុងឆ្នាំ២០១៤ ដោយសារអគ្គិភ័យឆាបឆេះនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅទីក្រុង Soma ភាគខាងលិចប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ផ្ទុះអណ្តូងរ៉ែមាស ស្លាប់មនុស្ស៦០នាក់ នៅប្រទេស បួគីណាហ្វាសូ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់