ព័ត៌មានអន្ដរជាតិ
គ្រោះមហន្តរាយទឹកជំនន់ដ៏ធំធេងនៅ នីហ្សេរីយ៉ា សម្លាប់មនុស្សជាង ៦០០នាក់ (មានវីដេអូ)
រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ទឹកជំនន់នាពេលថ្មីៗនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា បានក្លាយជាគ្រោះមហន្តរាយដ៏ធំធេង ហើយរដ្ឋជាច្រើនមិនបានរៀបចំខ្លួនឲ្យបានត្រឹមត្រូវនោះទេ បើទោះបីជាមានការព្រមានក៏ដោយ។

មនុស្សជាង ៦០០ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលប្រទេសអាហ្វ្រិកខាងលិចមួយនេះ មិនធ្លាប់ជួបសោះ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។
មនុស្សប្រហែល ១.៣លាននាក់ ត្រូវផ្លាស់ទីលំនៅ ហើយផ្ទះជាង ២០០ ០០០ខ្នងត្រូវបានបំផ្លាញ ហើយទឹកជំនន់នេះ ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ចុងខែវិច្ឆិកា។

ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមនៅដើមរដូវក្តៅមក ដីស្រែចម្ការជាច្រើនត្រូវបានបំផ្លាញ ហើយមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ ខណៈការផ្គត់ផ្គង់ស្បៀងអាហារ និងប្រេងឥន្ធនៈ ក៏ត្រូវបានរំខានផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យទី១៦ខែតុលា រដ្ឋមន្ត្រីកិច្ចការមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយនីហ្សេរីយ៉ា លោកស្រី Sadiya Umar Farouk បានអំពាវនាវដល់អាជ្ញាធរក្នុងតំបន់ ឲ្យជម្លៀសប្រជាជនដែលរស់នៅក្នុងតំបន់ មានហានិភ័យខ្ពស់បំផុត។

អ្នកស្រីបន្តថា អាជ្ញាធរបានផ្តល់ស្បៀងអាហារ និងការឧបត្ថម្ភផ្សេងៗដល់អ្នករងគ្រោះរួចហើយ។ លោកស្រីបន្តថា គ្រោះមហន្តរាយនេះ បានប៉ះពាល់ដល់រដ្ឋចំនួន ២៧ ក្នុងចំណោមរដ្ឋទាំង ៣៦ របស់ប្រទេស។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា បានរងគ្រោះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយអតិផរណាបានឈានដល់កម្រិតខ្ពស់បំផុត ហើយសហគមន៍ជាច្រើន កំពុងតស៊ូដើម្បីដោះស្រាយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីក្រុង Da Nang ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ, មនុស្ស ៤នាក់បាត់បង់ជីវិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ