ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្តេជ្ញាធ្វើទំនើបកម្មយោធាចិន ឆ្ពោះទៅកាន់ “ស្តង់ដារលំដាប់ពិភពលោក” (មានវីដេអូ)
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថា យោធាចិន នឹងត្រូវបានធ្វើទំនើបកម្មឈានទៅកាន់ “ស្តង់ដារលំដាប់ពិភពលោក” នៅត្រឹមឆ្នាំ២០២៧ នៅពេលខ្លួនប្រារព្ធខួបមួយរយឆ្នាំ។ លោកបានធ្វើការអះអាងបែបនេះ នៅក្នុងសុន្ទរកថាបើក សមាជជាតិលើកទី២០របស់គណបក្សកុម្មុយនិស្តកាលពីថ្ងៃអាទិត្យទី១៦ខែតុលា។

លោក ស៊ី បានប្រាប់គណៈប្រតិភូនៅឯមហាវិមានប្រជាជនក្នុងទីក្រុងប៉េកាំងថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ កងទ័ពរំដោះប្រជាជន (PLA) នឹងបង្កើនការហ្វឹកហ្វឺនកងទ័ព ហើយបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅទូទាំងក្រុមប្រឹក្សាភិបាល។
លោកបន្តថា “យើងនឹងពង្រឹងការកសាងបក្សនៅទូទាំងក្រុមប្រឹក្សា ក្នុងជួរកងកម្លាំងប្រដាប់អាវុធប្រជាជន ដើម្បីធានាថា ពួកគេតែងតែគោរពតាមបញ្ជារបស់បក្ស។ ស្ថាប័ននានានឹងត្រូវបានបង្កើតឡើងនៅក្នុង PLA ដើម្បីកែលម្អការងារនយោបាយ ពង្រឹងការបញ្ជា ពង្រឹងវិន័យ និងប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងចំណោមជួររបស់ខ្លួន”។

លោក ស៊ី បន្ថែមថា ការមានយោធាដែលមានសមត្ថភាព គឺជាកិច្ចការយុទ្ធសាស្ត្រមួយសម្រាប់ការកសាងសង្គម “សង្គមនិយមសម័យទំនើប” ក្នុងប្រទេសចិន។ សន្តិសុខជាតិ គឺជាមូលដ្ឋានគ្រឹះនៃការស្តារប្រទេសឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានរំលឹកឡើងវិញថា ទីក្រុងប៉េកាំងនឹងមិនស្វែងរកអនុត្តរភាពលើឆាកអន្តរជាតិឡើយ ដោយសារប្រទេសនេះ បដិសេធគ្រប់ទម្រង់នៃនយោបាយអំណាច និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ។ លោកបន្តថា ប្រទេសនេះខិតខំធ្វើឲ្យមានអន្តរកម្មវិជ្ជមានជាមួយនឹងតួអង្គសំខាន់ៗផ្សេងទៀត ដើម្បីសម្រេចឲ្យបាននូវការរួមរស់ដោយសន្តិភាព និងស្ថិរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសចិនមានយោធាធំជាងគេលើពិភពលោក បើគិតពីកម្លាំងមនុស្ស ពោលគឺមានទ័ពសកម្ម ទ័ពជើងទឹក និងទ័ពអាកាសជាង ២លាននាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ៧ ចំណុចសំខាន់ នៃសុន្ទរកថារបស់លោក ស៊ី ក្នុងសមាជបក្សកុម្មុយនិស្ត ចិន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)