ព័ត៌មានអន្ដរជាតិ
សមាជិកបក្សកាន់អំណាចអង់គ្លេស អំពាវនាវឲ្យលោកស្រី Liz Truss ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី (មានវីដេអូ)
លោកស្រីនាយករដ្ឋមន្ត្រី Liz Truss កំពុងប្រឈមនឹងការអំពាវនាវឲ្យលាលែងពីតំណែង ពីគណបក្សរបស់លោកស្រីផ្ទាល់ ពោលគឺត្រឹមតែប្រាំមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយឡើងកាន់អំណាច។

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីមានភាពចលាចលផ្នែកសេដ្ឋកិច្ច ពាក់ព័ន្ធកញ្ចប់ថវិកាខ្នាតតូច។
សមាជិកសភា Tory លោក Crispin Blunt, Andrew Bridgen និង Jamie Wallis សុទ្ធតែបាននិយាយជាសាធារណៈថា ពួកគេជឿថា លោកស្រី Truss គួរតែលាលែងពីតំណែង ខណៈមេដឹកនាំគណបក្សការងារលោក Sir Keir Starmer បានចោទប្រកាន់លោកស្រី Truss ថា “កាន់តំណែងមែនតែគ្មានអំណាចក្នុងដៃ”។

កាសែត Daily Mail បានរាយការណ៍ថា សមាជិកសភា Tory នឹងព្យាយាមបណ្តេញលោកស្រី Truss នៅសប្តាហ៍នេះ ខណៈតំណាងរាស្រ្តជាង១០០នាក់ បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការដាក់លិខិតសម្តែងសេចក្តីមិនទុកចិត្ត។
រឿងនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី បានលុបចោលនូវផ្នែកសំខាន់នៃកញ្ចប់ថវិកាខ្នាតតូច ហើយបានបណ្តេញលោក Kwasi Kwarteng ចេញពីតំណែងជាអធិការបតី ជំនួសមកវិញដោយលោក Jeremy Hunt ក្នុងគោលបំណងដើម្បីស្តារភាពជឿជាក់សាជាថ្មី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ឡើងកាន់អំណាចភ្លាម លោកស្រី Liz Truss ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ អ៊ុយក្រែន

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង