ព័ត៌មានអន្ដរជាតិ
ថៃ នឹងទទួលបានវ៉ាក់សាំងកូវីដ២លានដូសនៅខែក្រោយ
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈលោក Anutin Charnvirakul បាននិយាយកាលពីម្សិលមិញថា គាត់ទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់២លានដូសនៅចន្លោះខែកុម្ភៈដល់ខែមេសា។
គាត់និយាយថា កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាបានណែនាំគាត់ឲ្យពិភាក្សាអំពីលទ្ធកម្មជាមួយផលិតករផ្សេងៗដើម្បីទទួលបានវ៉ាក់សាំងឲ្យបានឆាប់រហ័សដើម្បីជួយទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។
លោក Anutin បានសរសេរនៅលើគណនី Facebook របស់គាត់ថា “កិច្ចខិតខំនិងការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងមានន័យថា នៅចន្លោះខែកុម្ភៈដល់ខែមេសាឆ្នាំ២០២១នេះ វ៉ាក់សាំងយ៉ាងតិច២លានដូសនឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ”។
លោកបានបន្ថែមថា លោកបានប្រាប់ព័ត៌មាននេះទៅលោក ប្រាយុទ្ធ រួចហើយ ហើយវ៉ាក់សាំងដំបូងនឹងត្រូវចែកជូនដល់ប្រជាជនដែលមានហានិភ័យ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានបញ្ចេញឈ្មោះវ៉ាក់សាំងដែលគាត់ទទួលបាននោះទេ។
មុននេះ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមុនជាមួយក្រុមហ៊ុន AstraZeneca សម្រាប់វ៉ាក់សាំងចំនួន២៦លានដូសនិងសិទ្ធិផលិតវ៉ាក់សាំងកូវីដរបស់ខ្លួននៅក្នុងប្រទេសថៃប៉ុន្តែការផ្គត់ផ្គង់មិនត្រូវបានរំពឹងទុកមុនខែឧសភាទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ផ្ទុះកូវីដនៅហាងខារ៉ាអូខេក្រុងបាងកក បុគ្គលិក ២១ នាក់តេស្តវិជ្ជមាន
ចុចអាន៖ ក្រោយផ្ទុះកូវីដខ្លាំង ថៃបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង