ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ មិនទទួលយកគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ ចិន
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ពលរដ្ឋតៃវ៉ាន់ភាគច្រើនបានបញ្ជាក់យ៉ាងច្បាស់ពីការមិនទទួលយកគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ប្រទេសចិននោះទេ ។

អ្នកនាំពាក្យបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យាជាថ្មីដើម្បីសម្រេចបាននូវការបង្រួបបង្រួមកោះតៃវ៉ាន់ នៅក្នុងសុន្ទរកថារបស់លោកនៅឯសមាជជាតិរបស់គណបក្សកុម្មុយនិស្តកាលពីថ្ងៃអាទិត្យ ។
សេចក្តីថ្លែងការណ៍បាននិយាយថា តៃវ៉ាន់នឹងមិនបកក្រោយ ឬបោះបង់ទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ឬធ្វើសម្បទានលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពណាមួយឡើយ ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការយល់ឃើញជាទូទៅក្នុងចំណោមប្រជាជនតៃវ៉ាន់គឺថា ការប៉ះទង្គិចដោយប្រដាប់អាវុធនៅលើច្រកសមុទ្រតៃវ៉ាន់ នឹងមិនមែនជាជម្រើសនោះទេ ។
ដោយដកស្រង់សម្តីរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen កាលពីថ្ងៃទី ១០ ខែតុលា, សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា តៃវ៉ាន់មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីស្វែងរកការរៀបចំដែលអាចយល់ស្របគ្នាទៅវិញទៅមក សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ស៊ី ប្តេជ្ញាធ្វើទំនើបកម្មយោធាចិន ឆ្ពោះទៅកាន់ “ស្តង់ដារលំដាប់ពិភពលោក”

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ