ព័ត៌មានអន្ដរជាតិ
ក្រិក ចោទ តួកគី ថា បង្ខំឲ្យជនអន្តោប្រវេសន៍ជិត ១០០នាក់ ហែលឆ្លងទន្លេទាំងអាក្រាតកាយ និងមានស្នាមជាំពេញខ្លួន
រដ្ឋាភិបាលទីក្រុងអាថែន បាននិយាយកាលពីថ្ងៃអាទិត្យទី១៦ខែតុលាថា ជនអន្តោប្រវេសន៍ចំនួន៩២នាក់ ត្រូវបានគេរកឃើញអាក្រាតកាយស្ទើរតែទាំងអស់ និងមានស្នាមជាំពេញខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេត្រូវបានបង្ខំឲ្យហែលទឹកឆ្លងទន្លេ Evros ចេញពីប្រទេសតួកគី ចូលទៅក្នុងប្រទេសក្រិក ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានទីក្រុងអង់ការ៉ា បដិសេធ។

ទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex បានបញ្ជាក់ពីការមកដល់របស់ក្រុមនេះ នៅក្នុងកាលៈទេសៈដែលក្រសួងការពារស៊ីវិលក្រិកនិយាយថា “អមនុស្សធម៌”។
លោកស្រី Paulina Bakula អ្នកនាំពាក្យរបស់អង្គការនេះ បាននិយាយថា “មន្រ្តី Frontex បានរាយការណ៍ថា ជនអន្តោប្រវេសន៍ ត្រូវបានគេរកឃើញស្ទើរតែអាក្រាតកាយទាំងអស់ ហើយពួកគេខ្លះមានរបួស”។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយនៅក្នុង Twitter ថា ខ្លួនរន្ធត់ខ្លាំងណាស់ ចំពោះរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងរូបភាពរបស់មនុស្ស ៩២នាក់ ដែលគេរាយការណ៍ថា ត្រូវបានរកឃើញនៅព្រំដែនក្រិក-តួកគី ទាំងគ្មានសម្លៀកបំពាក់។

លោកស្រី Bakula បាននិយាយពីទីស្នាក់ការរបស់ Frontex ក្នុងទីក្រុង វ៉ាសូវី នៃប្រទេសប៉ូឡូញ ថា មន្រ្តី Frontex បានធ្វើការជាមួយអាជ្ញាធរក្រិក ដើម្បីផ្តល់ជំនួយភ្លាមៗដល់ជនអន្តោប្រទេសន៍ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន និងស៊ីរី។
លោកស្រីបន្ថែមថា អង្គការបានជូនដំណឹងដល់មន្ត្រីសិទ្ធិជាមូលដ្ឋានរបស់ទីភ្នាក់ងារនេះ អំពីការរំលោភសិទ្ធិមនុស្សដែលអាចកើតមាន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជនស៊ីវិលក្រិក លោក Takis Theodorikakos បានចោទប្រកាន់ប្រទេសតួកគី ពីបទរៀបចំការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

ថ្លែងតាមទូរទស្សន៍ Skai លោក Theodorikakos និយាយថា ជនអន្តោប្រវេសន៍ជាច្រើននាក់ បានប្រាប់ Frontex ថា រថយន្តរបស់កងទ័ពតួកគីចំនួន៣គ្រឿង បានដឹកពួកគេទៅកាន់ទន្លេមួយ ដែលដើរតួជាព្រំដែនធម្មជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសតួកគី បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីក្រុង ញូវយ៉ក ប្រកាសអាសន្ន ជុំវិញវិបត្តិជនចំណាកស្រុក

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?