Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់

បានផុស

នៅ

មនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង Su-35 ធ្លាក់ចូលអគារលំនៅដ្ឋានមួយក្នុងទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃចន្ទទី១៧ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាសង្គ្រោះបន្ទាន់និយាយថា មនុស្សចំនួន ២៥ នាក់​ផ្សេង​ទៀត​បាន​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ កុមារ៣នាក់ ដែលមានអាយុចន្លោះពី ៨ ដល់ ១០ ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នករបួសខណៈ មនុស្ស​៦​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន។

អភិបាលរងនៃតំបន់ Krasnodar ឈ្មោះ Anna Minkova បានប្រាប់គេហទំព័រ Gazeta.ru ថា មានជនរងគ្រោះ៣នាក់បានស្លាប់ ដោយសារធ្លាក់ពីជាន់ខាងលើនៃអគារ។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អាកាសយានិករបស់យន្តហោះ បានរំដោះខ្លួនចេញដោយសុវត្ថិភាព។ ការធ្លាក់នេះគឺបណ្តាលមកពីម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ដោយម៉ាស៊ីនមួយបានឆេះ ភ្លាមៗបន្ទាប់ពីហោះឡើង។

យោងតាមអភិបាលនៃតំបន់ Krasnodar, ឧបទ្ទវហេតុនេះបណ្តាលឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបំផ្លាញផ្ទះល្វែងយ៉ាងហោចណាស់ ១៧ ល្វែង។

គួរបញ្ជាក់ថា យន្តហោះ Su-35 គ្រោងនឹងធ្វើការហោះហើរហ្វឹកហ្វឺន ដែលនេះមានន័យថា យន្តហោះមិនត្រូវបានបំពាក់ដោយគ្រាប់រំសេវនោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥៦ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម