ព័ត៌មានអន្ដរជាតិ
ឃាត់ខ្លួនតម្រួតថៃ ៧ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ប្រទេសថៃ ៖ តុលាការថៃ បានចេញដីកាចាប់ខ្លួនតម្រួតចំនួន ៧ នាក់ ដែលសុទ្ធសឹងជាមន្ត្រីតម្រួតនៅក្នុងផ្នែកបង្ក្រាបគ្រឿងញៀន បន្ទាប់ពីរកឃើញថា មានការពាក់ព័ន្ធនឹងការចុះបង្ក្រាបរួចហើយ យកវត្ថុតាងលាក់ទុក ដើម្បីជួញដូរបន្ត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នៅក្នុងស្ថានីយតម្រួត បវរមង្គល នាទីក្រុងបាងកក ប្រទេសថៃ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យមួយរូប ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង បានឲ្យដឹងថា រូបគេបានទិញពី (ភូកង ប៊ីន)។

ក្រោយពីបានស្រាវជ្រាវរួចមកទើបដឹងថា ភូកង ប៊ីន គឺជាតម្រួតមួយរូប មានតួនាទីជានាយផ្នែកបង្ក្រាបគ្រឿងញៀន នៅក្នុងស្ថានីយតម្រួត បវរមង្គល ក្នុងទីក្រុងបាងកក។

តាមការលើកឡើងពីលោកអធិការ បញ្ជាក់ថា កាលពីថ្ងៃទី ១០ កុម្ភៈកន្លងទៅនេះ ក្រុមរបស់លោក ប៊ីន បានចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងខន់ដូ មួយកន្លែង ប៉ុន្តែលោកមិនបានទទួលនូវសេចក្ដីរាយការណ៍អំពីវត្ថុតាងដែលត្រូវដកហូតនោះឡើយ មានន័យថា ពួកគេបង្ក្រាបបានហើយប៉ុន្តែលាក់ទុកវត្ថុតាងទាំងអស់ដើម្បីចែកចាយវិញ។

នៅពេលកម្លាំងជំនាញចុះឆែកឆេរក្នុងបន្ទប់របស់ ភូកង ប៊ីន គឺបានរកឃើញសាក់កាដូមួយ ដែលក្នុងនោះមាន ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៣.០០០ គ្រាប់ ថ្នាំញៀនប្រភេទទឹកកក ១០០ ក្រាម និង ថ្នាំញៀនប្រភេទគ្រវី K មួយចំនួនថែមទៀត។

លោកអធិការបានបន្ថែមថា សរុបមន្ត្រីតម្រួតដែលពាក់ព័ន្ធមានចំនួន ៧ នាក់ ដោយបច្ចុប្បន្ន តុលាការ បានចេញដីកាចាប់ខ្លួនហើយ។ ប៉ុន្តែក្នុងចំណោមមន្ត្រីទាំង ៧ រូប មានម្នាក់ រត់គេចខ្លួនហើយ ហើយលោកក៏មិនអាចទទួលយកបានដែរចំពោះមន្ត្រីតម្រួតណាដែលមានការពាក់ព័ន្ធនឹងសារធាតុញៀន៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត