ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ត្រៀមផលិតកាំភ្លើង AK នៅចុងឆ្នាំនេះ
ប្រធានក្រុមហ៊ុននាំចេញអាវុធរុស្ស៊ី Rosoboronexport លោក Alexander Mikheev បាននិយាយនៅមុនថ្ងៃតាំងពិព័រណ៍ការពារជាតិ DefExpo India-2022 ថា រោងចក្រនៅក្នុងប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការផលិតកាំភ្លើង AK-203 នៅឆ្នាំនេះ ។

លោក Mikheev បាននិយាយទៀតថា “រោងចក្រសម្រាប់ផលិតកាំភ្លើងបាញ់ប្រហារ AK-203 នៅទីក្រុង Korwa បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមផលិតនៅចុងឆ្នាំ ២០២២ នេះ ហើយផែនការរបស់យើងរួមមានការធ្វើមូលដ្ឋានីយកម្ម ១០០ ភាគរយនៃការផលិតកាំភ្លើងវែងរបស់រុស្ស៊ីនៅក្នុងប្រទេសឥណ្ឌា” ។
លើសពីនេះទៅទៀត ការបណ្តាក់ទុនរួមគ្នារវាងរុស្ស៊ី និងឥណ្ឌាក៏អាចបង្កើនការផលិត និងធ្វើទំនើបកម្មសម្រាប់ការផលិតម៉ូដែលកាំភ្លើងតាមការរំពឹងទុករបស់ប្រទេសទាំងពីរផងដែរ ។

យោងតាមលោក Mikheev បានបន្ថែមថា ក្នុងអំឡុងពេលពិព័រណ៍ DefExpo-2022, ក្រុមហ៊ុន Rosoboronexport នឹងពិភាក្សាជាមួយភាគីឥណ្ឌាអំពីការផលិត និងការផ្គត់ផ្គង់កាំភ្លើង AK-203 សម្រាប់កងកម្លាំងយោធា និងសន្តិសុខផងដដែរ ។
គួរបញ្ជាក់ថា កាំភ្លើង AK-203 បានឆ្លងកាត់កម្មវិធីសាកល្បងដោយជោគជ័យ ហើយឥឡូវនេះវាត្រូវបានផ្គត់ផ្គង់ដល់អតិថិជនទាំងនៅក្នុងប្រទេសរុស្ស៊ី ហើយក៏ត្រូវបាននាំចេញទៅក្រៅប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កាសែត WSJ ៖ វិបត្តិនៅ អ៊ុយក្រែន ធ្វើឲ្យ អាមេរិក ទន់ដៃជើង បើតតាំងក្នុងសង្គ្រាមជាមួយ ចិន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព