ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ឲ្យ អ៊ីរ៉ង់ បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ រុស្ស៊ី ជាពិសេសយន្តហោះដ្រូនអត្តឃាត
ក្រសួងការបរទេសអ៊ុយក្រែនបានជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់នូវការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ជាពិសេសយន្តហោះដ្រូនអត្តឃាត បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់បានកើតឡើងក្នុងទីក្រុងកៀវ ។

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា ក្នុងសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ជាង ១០០ គ្រឿង វាយប្រហារអគារលំនៅដ្ឋាន ស្ថានីយ៍ថាមពល និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងមួយចំនួន ។
សេចក្តីថ្លែងការណ៍និយាយថា ការវាយប្រហារនោះបានបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ ហើយមួយភាគបីនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវបានប៉ះពាល់ និងបំផ្លិចបំផ្លាញ ។

សេចក្តីថ្លែងការណ៍និយាយថា “ការផ្តល់អាវុធដើម្បីធ្វើសង្គ្រាមលុកលុយនៅអ៊ុយក្រែន និងសម្លាប់ពលរដ្ឋអ៊ុយក្រែន ធ្វើឲ្យអ៊ីរ៉ង់ក្លាយជាអ្នកចូលរួមក្នុងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើភេរវកម្មប្រឆាំងអ៊ុយក្រែន” ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក៏បានអំពាវនាវដល់សមភាគីសហភាពអឺរ៉ុបរបស់លោក ឲ្យដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ផងដែរ ចំពោះការជួយរុស្ស៊ីប្រព្រឹត្តអំពើភេរវកម្ម ។

គួរបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុងកៀវកាលពីថ្ងៃចន្ទ ដោយអ្នកខ្លះបានលើកទង់ជាតិអ៊ុយក្រែន និងបដាដែលសរសេរថា “ឈប់សម្លាប់យើងទៅ” ខណៈអ្នកផ្សេងទៀតកាន់ទៀនដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កាសែត WSJ ៖ វិបត្តិនៅ អ៊ុយក្រែន ធ្វើឲ្យ អាមេរិក ទន់ដៃជើង បើតតាំងក្នុងសង្គ្រាមជាមួយ ចិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ