Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក​ បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

រាជធានីបាងកករបស់ប្រទេសថៃនឹងបិទសាលារៀនទាំងអស់រយៈពេល២សប្តាហ៍បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំសកលខណៈខ្លួនរឹតបន្តឹងវិធានការដើម្បីគ្រប់គ្រងរលកថ្មីនៃជំងឺរាតត្បាតកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃសុក្រនេះ ប្រទេសថៃបានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន២៧៩ករណីដោយភាគច្រើនជាប់ទាក់ទងទៅនឹងចង្កោមចម្លងក្នុងចំណោមពលករចំណាកស្រុកនៅខេត្ត សាមុត សាខន ភាគខាងត្បូងទីក្រុងបាងកកនិងចង្កោមមួយទៀតដែលទាក់ទងទៅនឹងវង់ល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្ត Rayong។

ចង្កោមថ្មីទាំងនេះបានចាប់ផ្តើមរាលដាលចូលទីក្រុងបាងកកដែលជាហេតុជំរុញឲ្យរដ្ឋបាលទីក្រុងរឹតបន្តឹងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។

លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកកបាននិយាយថា​ “យើងចាប់ផ្តើមរកឃើញករណីថ្មីដែលជាប់ទាក់ទងទៅនឹងសិស្សនិងអាជីវកម្ម សេវាកម្មផ្សេងៗ។ ដូច្នេះយើងបានសម្រេចបិទកន្លែងបន្ថែមទៀត”។

លោកបន្តថា​ សាលារៀន មណ្ឌលថែទាំកុមារនិងមនុស្សចាស់ សាលាមត្តេយ្យនិងមជ្ឈមណ្ឌលបង្រៀនទាំងអស់នឹងត្រូវបិទចាប់ពីថ្ងៃទី៤ដល់១៧ខែមករាខណៈទីតាំងសាធារណៈផ្សេងទៀតរួមមានឧទ្យានកម្សាន្ត សួនកុមារ កន្លែងងូតទឹកសាធារណៈនិងកន្លែងម៉ាស្សានឹងត្រូវបិទចាប់ពីថ្ងៃសៅរ៍ស្អែកនេះទៅ។

លោក Pongsakorn ក៏បាននិយាយផងដែរថា ទីក្រុងកំពុងពិចារណាលើការរឹតត្បិតលើការញ៉ាំអាហារនៅតាមភោជនីយដ្ឋានប៉ុន្តែបានលើកឡើងថា មានតម្រូវការពិភាក្សាបន្ថែមទៀតជាមួយក្រុមការងារពិសេសកូវីដ១៩នៅថ្ងៃសៅរ៍នេះ។

ប្រទេសថៃបានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧៩ករណីនិងមានអ្នកស្លាប់ថ្មីចំនួន២នាក់នៅថ្ងៃសុក្រទី១ខែមករានេះ។

តួលេខថ្មីនេះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧,១៦៣ករណីនិងចំនួនអ្នកស្លាប់កើនដល់៦៣នាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះបានចាប់ផ្តើមកាលពីខែមករា។

ភាគច្រើននៃករណីថ្មីគឺជាការចម្លងក្នុងសហគមន៍ខណៈ៦ករណីគឺជាការនាំចូលពីក្រៅប្រទេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ថៃ អនុញ្ញាតឲ្យពលករគ្មានឯកសារមកពី៣ប្រទេសធ្វើការដោយស្របច្បាប់រយៈពេល២ឆ្នាំ ក្នុងនោះមានកម្ពុជាផងដែរ

ចុចអាន៖ ថៃ តវ៉ាចំពោះទំនប់វារីអគ្គិសនី ឡាវ នៅលើដងទន្លេមេគង្គ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម