Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនដល់ ១៣នាក់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះចម្បាំង នៅ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន១៣នាក់ហើយ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយនៅទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៊ី។

អ្នកបើកយន្តហោះ Su-34 ទាំងពីរនាក់ បានរំដោះខ្លួនចេញ មុនពេលយន្តហោះបុកអគារ និងបណ្តាលឲ្យមានគ្រោះមហន្តរាយដ៏ធំមួយ។

ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានកែប្រែចំនួនអ្នកស្លាប់ បន្ទាប់ពីបញ្ចប់ការស្វែងរកនៅក្នុងបំណែកបាក់បែក។ កុមារ​បី​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ។

ក្រុមមន្ត្រីនិយាយថា មនុស្សចំនួន៦៨នាក់ ត្រូវបានជួយសង្គ្រោះពីអគ្គិភ័យនៅក្នុងប្លុកផ្ទះល្វែងកម្ពស់ប្រាំបួនជាន់។ មនុស្ស​១៩​នាក់​បាន​រង​របួស ហើយ​កំពុង​ទទួលការ​ព្យាបាល​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

ការធ្លាក់នេះគឺបណ្តាលមកពីម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ដោយម៉ាស៊ីនមួយបានឆេះ ភ្លាមៗបន្ទាប់ពីហោះឡើង។

គួរបញ្ជាក់ថា យន្តហោះ Su-34 កំពុងធ្វើការហោះហើរហ្វឹកហ្វឺន ដែលនេះមានន័យថា យន្តហោះមិនត្រូវបានបំពាក់ដោយគ្រាប់រំសេវនោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម