Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងស្នើឲ្យ យូណេស្កូ ដាក់បញ្ចូលព្រះអង្គម្ចាស់ Bhumibol Adulyadej ទៅក្នុងបញ្ជី បុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក

បានផុស

នៅ

ក្រសួងអប់រំថៃ នឹងស្នើឲ្យអង្គការ យូណេស្កូ ដាក់បញ្ចូលព្រះអង្គម្ចាស់ Bhumibol Adulyadej ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក។

ព្រះអង្គម្ចាស់ Bhumibol Adulyadej

រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយកាលពីថ្ងៃចន្ទទី១៧ខែតុលាថា ក្រសួងរបស់លោកស្រីសង្ឃឹមថា ព្រះអង្គម្ចាស់នឹងត្រូវបានគេគោរពជាសកលចំពោះព្រះរាជកិច្ចដែលទ្រង់បានធ្វើសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ ក៏ដូចជាសហគមន៍ពិភពលោកផងដែរ។

លោកស្រីបានលើកឧទាហរណ៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះអង្គម្ចាស់ Bhumibol កំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។ លោកស្រី Trinuch បន្តថា ក្រសួងរបស់លោកស្រី នឹងអំពាវនាវឲ្យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដាក់បញ្ចូលព្រះអង្គម្ចាស់ Bhumibol ទៅក្នុងបញ្ជី មុនថ្ងៃគម្រប់ខួបមួយរយឆ្នាំរបស់ទ្រង់ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០២៧។

លោកស្រី Trinuch Theinthong

ស្របពេលជាមួយគ្នានោះ លោកបណ្ឌិត Atthapol Sangkhawasi លេខាធិការអចិន្ត្រៃយ៍នៃក្រសួងអប់រំ បាននិយាយថា អង្គការយូណេស្កូ បានពិចារណាឈ្មោះសម្រាប់ដាក់ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះ មានឥស្សរជនថៃ ២ អង្គ/នាក់ហើយ ត្រូវបានបញ្ចូលទៅក្នុងបញ្ជី។

កាលពីខែវិច្ឆិកាឆ្នាំមុន យូណេស្កូបានដាក់ព្រះអង្គម្ចាស់ក្សត្រី Galayani Vadhana និងអ្នកនិពន្ធ និងជាអ្នកប្រាជ្ញដ៏ល្បីល្បាញ ឈ្មោះ Phrya Sisunthornwohan ចូលទៅក្នុងបញ្ជីនេះ។

ព្រះនាង Galayani Vadhana

ព្រះនាង Galayani Vadhana ដែលជាព្រះរាម​របស់​ព្រះអង្គម្ចាស់ Bhumibol បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ ២០០៨ ក្នុង​ព្រះជន្ម ៨៤ ព្រះវស្សា រីឯព្រះអង្គម្ចាស់ Bhumibol ​បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦ ក្នុង​ព្រះជន្ម ៨៨​ព្រះវស្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថៃ រៀបចំសំណើដាក់ បង្អែមបាយដំណើបស្វាយទុំ ចូលជាបេតិកភណ្ឌ យូណេស្កូ បន្ទាប់ពី Milli ធ្វើរឿងដ៏កក្រើកនៅ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

នយោបាយ៣០ នាទីutes មុន

នាយករដ្ឋមន្ត្រីបើកឡានដឹករដ្ឋមន្ត្រីចុះទៅជួបពលរដ្ឋ

អគ្គនាយកដ្ឋានពន្ធនាគារ
សន្តិសុខសង្គម៣៣ នាទីutes មុន

អគ្គនាយកដ្ឋានពន្ធនាគារ បដិសេធការចុះផ្សាយរបស់គេហទំព័រមួយដែលចុះផ្សាយថា ពន្ធនាគារព្រៃ ស ផ្អាកទទួលអ្នកទោស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ាឡេស៊ី ជួបព្យុះភ្លៀង ស្លាប់មនុស្ស៥នាក់ និងជាង ៥ ០០០នាក់ទៀត ត្រូវជម្លៀស

ព័ត៌មានជាតិ១ ម៉ោង មុន

ភ្ញៀវទេសចរ អាចមកលំហែទស្សនាហ្វូងសត្វស្លាបជាង ១០០ ប្រភេទ នៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត

សន្តិសុខសង្គម១៣ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៨ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១៩ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក​ លី ធុជ៖ ក្រោយ៩០ថ្ងៃ សង្ឃឹមអាមេរិកនឹងផ្តល់ជំនួយឡើងវិញដល់ការបោសសម្អាតមីន

Sokha Hotels

ព័ត៌មានពេញនិយម