ព័ត៌មានអន្ដរជាតិ
បុរសវៀតណាម ចាក់ប៉ូលិសចរាចរណ៍ ២កាំបិត ដោយសារផាកពិន័យកូន
បុរសម្នាក់នៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទប្រើកាំបិត វាយប្រហារមន្ត្រីប៉ូលិស បន្ទាប់ពីកូនប្រុសរបស់គាត់ ត្រូវបានផាកពិន័យចំពោះការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-1251.png)
កូនប្រុសរបស់លោក Nguyen Dang Tuan ឈ្មោះ Nguyen Trung Anh អាយុ១៨ឆ្នាំ មិនមានពាក់មួកសុវត្ថិភាពទេ ពេលកំពុងជិះម៉ូតូ ហើយត្រូវបានប៉ូលិសឃាត់។ Anh មិនបានបង្ហាញឯកសារចរាចរណ៍ចាំបាច់ណាមួយឡើយ ហើយក៏ទទួលយកការផាកពិន័យដែរ។
ខណៈពេលមន្ត្រីប៉ូលិសចរាចរណ៍ឈ្មោះ Nguyen Dinh Loi កំពុងបំពេញបែបបទ, Tuan ក៏បានមកសុំឲ្យប៉ូលិសកុំផាកពិន័យ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-1252.png)
ប៉ូលិសមិនព្រមឡើយ ប៉ុន្តែ Tuan នៅតែព្យាយាមយកម៉ូតូនិងកូនប្រុសចាកចេញ។ ពេលប៉ូលិសរារាំងមិនឲ្យគាត់ទៅ Tuan ក៏បានយកកាំបិត ប្រវែង ៤៥សង់ទីម៉ែត្រ ពីម៉ូតូរបស់គាត់ ហើយចាក់ប៉ូលិស ២កាំបិត ចំស្មាតែម្តង។
ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី១៧ខែតុលាថា បុរសជាឪពុកអាយុ ៤១ ឆ្នាំត្រូវបានចាប់ខ្លួនដើម្បីស៊ើបអង្កេតពីបទ “ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ក្នុងពេលបំពេញតួនាទី”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ គំរាមដកស័ក្ដិប៉ូលិសចរាចរណ៍ ខណៈខ្លួនជិះល្មើសច្បាប់(មានវីដេអូ)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត