ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកនៅជិតព្រំដែន ថៃ-មីយ៉ាន់ម៉ា
ការបំផ្ទុះគ្រាប់បែកចំនួន ២ គ្រាប់បានវាយប្រហារតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ ខណៈវាមិនទាន់ត្រូវបានបញ្ជាក់ថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ ។
គ្រាប់បែកទាំងនេះបានបំផ្ទុះនៅជិតស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ឆ្លងព្រំដែនពីស្រុក Mae Sot ក្នុងខេត្ត Tak របស់ថៃ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នៅក្នុងហេតុការណ៍នេះនោះទេ ។
បើតាមសារព័ត៌មាន Asia News Network បានឲ្យដឹងថា គ្រាប់បែកទី ១ បានផ្ទុះនៅច្រកព្រំដែន Myawaddy-Mae Sot ហើយបានបំផ្លាញរថយន្តមួយគ្រឿង ។ ក្រោយការផ្ទុះលើកទី ១ មិនបានប៉ុន្មានផង គ្រាប់បែកទី ២ បានផ្ទុះនៅផ្សារ Bayinnaung ចម្ងាយប្រហែល ១ គីឡូម៉ែត្រពីប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមមន្ត្រីសន្តិសុខក្នុងស្រុក Mae Sot បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះពាក់ព័ន្ធនឹងឧបករណ៍បំផ្ទុះដែលកែច្នៃដោយខ្លួនឯង ហើយគ្រាប់បែកទាំងនេះទំនងជាត្រូវបានបង្កៃដោយក្រុមប្រឆាំងយោធាមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ មីយ៉ាន់ម៉ា ផ្លាស់កន្លែងឃុំឃាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់