ព័ត៌មានអន្ដរជាតិ
របាយការណ៍ថ្មី៖ អ៊ីរ៉ង់ យល់ព្រមផ្គត់ផ្គង់មីស៊ីល និងដ្រូន បន្ថែមទៀត ទៅឲ្យ រុស្ស៊ី (មានវីដេអូ)
យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីផ្គត់ផ្គង់មីស៊ីលបាញ់ចេញពីដីគោក និងយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត រួមទាំងដ្រូនប្រភេទ “kamikaze” ដែលវាយប្រហារប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។

យោងតាម Reuters, កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់នៅថ្ងៃទី ៦ខែតុលា ពេលដែលអនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ លោក Mohammad Mokhber, មន្ត្រីជាន់ខ្ពស់ពីររូបមកពីកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ និងមន្ត្រីម្នាក់មកពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូល បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីការចែកចាយសព្វាវុធ។
Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ ដែលបាននិយាយក្នុងដំណើរទស្សនកិច្ចនោះថា “រុស្ស៊ីបានស្នើសុំដ្រូនបន្ថែមទៀត និងមីស៊ីលផ្លោង ជាពិសេសគ្រួសារមីស៊ីល Fateh និង Zolfaghar”។
មីស៊ីលរយៈចម្ងាយខ្លីទាំងពីរនេះ មានសមត្ថភាពបាញ់ចំគោលដៅនៅចម្ងាយ ៣០០ គីឡូម៉ែត្រ និង ៧០០ គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់កាលពីថ្ងៃអង្គារ បានបដិសេធម្តងហើយម្តងទៀតចំពោះការលក់យន្តហោះដ្រូនទៅឲ្យរុស្ស៊ី ហើយបានអំពាវនាវឲ្យមានកិច្ចពិភាក្សាជាមួយអ៊ុយក្រែនដើម្បី ដោះស្រាយការចោទប្រកាន់នេះ។
ប៉ុន្តែទន្ទឹមគ្នានេះ ទីក្រុងតេហេរ៉ង់អះអាងថា ខ្លួនមានសិទ្ធិពេញលេញក្នុងការលក់អាវុធទៅបរទេស ចាប់តាំងពីការរឹតបន្តឹងលើការលក់អាវុធ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បានផុតកំណត់ទៅហើយកាលពីឆ្នាំ២០២០។
យ៉ាងណាក្តី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេសបាននិយាយថា ការលក់មីស៊ីល នឹងបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian, Reuters, Hill
ចុចអាន៖ តើដ្រូន Kamikaze របស់អ៊ីរ៉ង់ ដែលរុស្ស៊ី ប្រើដើម្បីវាយប្រហារទីក្រុង កៀវ អស្ចារ្យកម្រិតណា?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ