ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់កាំភ្លើងធំ រាប់រយគ្រាប់ ព្រមាន កូរ៉េខាងត្បូង (មានវីដេអូ)
យោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រហែល ២៥០គ្រាប់ ចេញពីតំបន់ឆ្នេរខាងកើត និងខាងលិចកាលពីយប់ថ្ងៃអង្គារ នៅក្នុងអ្វីដែលកងទ័ពកូរ៉េខាងជើងហៅថាជា “ការបាញ់ព្រមាន” ប្រឆាំងនឹងសមយុទ្ធកូរ៉េខាងត្បូង ដែលកំពុងបន្ត។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ ចូលទៅក្នុងតំបន់ទ្រនាប់អន្តរកូរ៉េដែលនេះជាការរំលោភយ៉ាងច្បាស់លើកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) របស់ភាគីទាំងពីរ ដោយក្រោមកិច្ចព្រមព្រៀងនេះ ពួកគេបានឯកភាពគ្នាមិនធ្វើសមយុទ្ធយោធានៅជិតព្រំដែនឡើយ។ .
JCS បាននិយាយនៅព្រឹកថ្ងៃពុធទី១៩ខែតុលានេះថា “កងទ័ពកូរ៉េខាងត្បូង បានមើលឃើញគ្រាប់កាំភ្លើងធំប្រហែល១០០គ្រាប់ ដែលបានបាញ់ចូលទៅក្នុងសមុទ្រខាងលិច ចេញពីតំបន់ Jangsan-got នៃខេត្ត Hwanghae របស់ប្រទេសកូរ៉េខាងជើង ចាប់ពីម៉ោង១០យប់ថ្ងៃអង្គារ និងគ្រាប់កាំភ្លើងធំប្រហែល ១៥០ គ្រាប់បាញ់ចូលទៅក្នុងសមុទ្រខាងកើត ចេញពីតំបន់ Changjon នៃខេត្ត Kangwon ចាប់ពីម៉ោងប្រហែល ១១ យប់មក”។

JCS បន្តថា “ការបង្កហេតុជាបន្តពីសំណាក់កូរ៉េខាងជើង ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ។ យើងសូមព្រមានយ៉ាងម៉ឺងម៉ាត់ និងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់រឿងនេះជាបន្ទាន់”។
សមយុទ្ធកាំភ្លើងធំរបស់កូរ៉េខាងជើងកាលពីយប់ថ្ងៃអង្គារ បានកើតឡើងបន្ទាប់ពីខ្លួនបាញ់កាំភ្លើងធំចូលទៅក្នុងតំបន់ទ្រនាប់ភាគខាងជើងនៃខ្សែបន្ទាត់ NLL កាលពីថ្ងៃទី១៤ខែតុលា ដែលទីក្រុងសេអ៊ូលក៏បានហៅផងដែរថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NK News
ចុចអាន៖ កូរ៉េ ខាង ជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែល អាច ផ្ទុក អាវុធ នុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ