Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹងបញ្ចេញប្រេងរាប់លានបារ៉ែល ដើម្បីទប់ការឡើងថ្លៃ ក្រោយ OPEC កាត់បន្ថយផលិតកម្ម

បានផុស

នៅ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងប្រមាណ ១៥ លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះនៅខែធ្នូ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ។

ពាក់ព័ន្ធនឹងការកាត់បន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC+ នេះដែរ ក៏មានប្រតិកម្មពីសំណាក់រដ្ឋាភិបាល​អាមេរិក​ផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនបានប្រឆាំង​នឹង​ផែនការ​នេះ ព្រោះ​វា​អាច​ជំរុញ​តម្លៃ​ឧស្ម័នឲ្យកាន់តែកើនឡើង ។

សេតវិមានបាននិយាយថា លោកប្រធានាធិបតី បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃឧស្ម័ន ហើយក៏នឹងពិចារណាបញ្ចេញប្រេងទ្រង់ទ្រាយធំផ្សេងទៀតពីទុនបម្រុងរបស់ខ្លួន ប្រសិនបើចាំបាច់ ។

ទន្ទឹមនោះ រដ្ឋបាលលោក បៃដិន ក៏ទំនង​ជា​ចង់​បញ្ចុះ​តម្លៃប្រេងផងដែរ ​នៅ​ពេល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នាពេល​ខាង​មុខនេះ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ឡើយ ថាតើការបញ្ចេញនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះ នៅពេលដែលអង្គការ OPEC+ កាត់បន្ថយការផលិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កាសែត WSJ ៖ វិបត្តិនៅ អ៊ុយក្រែន ធ្វើឲ្យ អាមេរិក ទន់ដៃជើង បើតតាំងក្នុង សង្គ្រាមជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម