ព័ត៌មានអន្ដរជាតិ
រលកកម្តៅ អាចនាំមេរោគនៅតំបន់អាក់ទិក មកចម្លងរីករាលដាល ដល់មនុស្សជាតិ
អាកាសធាតុក្តៅ អាចនាំមេរោគនៅតំបន់អាក់ទិក ឲ្យចូលទៅក្នុងទំនាក់ទំនងជាមួយបរិស្ថាន និងសត្វ ដែលជាហេតុបង្កើនហានិភ័យនៃការរីករាលដាលវីរុស។ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយ នាពេលថ្មីៗ។

មេរោគ ត្រូវការភ្នាក់ងារដូចជាមនុស្ស សត្វ រុក្ខជាតិ ឬផ្សិត ដើម្បីចម្លងនិងរីករាលដាល ហើយជួនកាល ពួកវាអាចចូលទៅក្នុងមេរោគថ្មីដែលខ្វះភាពស៊ាំ ដូចដែលយើងបានឃើញជាមួយនឹងជំងឺរាតត្បាត កូវីដ១៩។
អ្នកវិទ្យាសាស្រ្តក្នុងប្រទេសកាណាដា បានវិភាគហ្សែនដីរឹង និងដីល្បាប់ពីបឹង Hazen ដែលជាបឹងទឹកសាបអាក់ទិក ធំជាងគេបំផុតលើពិភពលោក ហើយបង្ហាញថា ហានិភ័យនៃការសាយភាយមេរោគ អាចមានកាន់តែខ្ពស់នៅជិតផ្ទាំងទឹកកកដែលរលាយ។

ការរកឃើញនេះបញ្ជាក់ថា នៅពេលដែលសីតុណ្ហភាពសកលកើនឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ វាកាន់តែទំនងថា មេរោគ និងបាក់តេរីដែលជាប់នៅក្នុងផ្ទាំងទឹកកក និង កំណក អាចភ្ញាក់ឡើងវិញ ហើយឆ្លងដល់សត្វព្រៃ។ បន្ទាប់មកទៀត វីរុសទាំងនោះ អាចបំប្លែងខ្លួន និងមានសមត្ថភាពចម្លងពីសត្វទៅមនុស្ស។
ឧទាហរណ៍ ក្នុងឆ្នាំ២០១៦ ការផ្ទុះឡើងនៃមេរោគ Anthrax នៅភាគខាងជើងតំបន់ស៊ីបេរី ដែលបានសម្លាប់កុមារម្នាក់ និងឆ្លងមនុស្ស៧នាក់ផ្សេងទៀត ត្រូវបានគេសន្មតថា ដើមហេតុមកពីរលកកម្តៅដែលបានរលាយកំណក រួចធ្វើឲ្យគ្រោងឆ្អឹងសត្វរមាំងដែលមានមេរោគ ផុសចេញមក៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ គួរដឹងអំពី SIDS ឬ អាការ ធ្វើឲ្យទារក បាត់បង់ជីវិតភ្លាមៗដោយគ្មានមូលហេតុ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ