Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ដាក់ចេញវិធានការសន្តិសុខថ្មី ៤ចំណុច នៅក្នុងប្រទេស រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃពុធទី១៩ខែតុលាថា ប្រទេសរុស្ស៊ី បានដាក់ចេញនូវវិធានការបន្ទាន់ ដោយសារតែការគំរាមកំហែងជាបន្តបន្ទាប់ ដែលបង្កឡើងដោយអ៊ុយក្រែន និងតម្រូវការសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតចំពោះរឿងនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោក ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើឯកសារជាច្រើន ដែលរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរគោលនយោបាយ។ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផងដែរ នូវ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ក្រុងកៀវ ដោយ​បញ្ជាក់​ថា អ៊ុយក្រែន បាន​ប្រើ​វិធីសាស្រ្ត​ភេរវកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។

ខាងក្រោមនេះ គឺជាវិធានការសន្តិសុខថ្មីចំនួន ៤ចំណុចដែលលោក ពូទីន បានដាក់ចេញ៖

១. ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួន

លោកពូទីន បានដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់សហព័ន្ធរុស្ស៊ីថ្មីចំនួន៤គឺ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk, តំបន់ Kherson និង Zaporozhye។ ពលរដ្ឋ​របស់​ពួកគេ​បាន​បោះឆ្នោត​ប្រជាមតិ​កាលពី​ខែ​មុន ​ដើម្បី​ផ្តាច់ខ្លួន​ចេញពី​ទីក្រុង​កៀវ ហើយ​ចូលរួម​ជាមួយ​រុស្ស៊ី។

២. របបពិសេស

នៅក្នុងក្រឹត្យដាច់ដោយឡែកមួយ លោកពូទីនបានបញ្ជាឲ្យមាន “កម្រិតសកម្មភាពមធ្យម” នៅក្នុងតំបន់ចំនួននៃភាគខាងលិចប្រទេសរុស្ស៊ី។ ទាំងនោះរួមមាន សាធារណរដ្ឋគ្រីមៀ ទីក្រុង Sevastopol ក៏ដូចជាតំបន់ Krasnodar, Belgorod, Bryansk, Voronezh, Kursk និង Rostov។

របបពិសេសនេះ ផ្តល់ឲ្យមន្ត្រីក្នុងតំបន់នូវសិទ្ធិអំណាចបន្ថែម ដើម្បីធានាសន្តិសុខ និងប្រតិកម្មយ៉ាងឆាប់រហ័សចំពោះគ្រោះអាសន្នណាមួយ។ តំបន់រុស្ស៊ីផ្សេងទៀត ត្រូវបានដាក់នៅ “កម្រិតខ្ពស់” អាស្រ័យលើភាពជិតរបស់ពួកគេទៅប្រទេសអ៊ុយក្រែន។

លោកពូទីនបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អភិបាលនៃតំបន់ផ្សេងៗរបស់ប្រទេសរុស្ស៊ី កំពុងប្រឈមមុខនឹងបញ្ហាផ្សេងៗគ្នា ហើយត្រូវការអំណាចផ្សេងៗគ្នាដើម្បីដោះស្រាយជាមួយពួកគេ។

៣. ការសម្របសម្រួលរបស់រដ្ឋាភិបាល

លោកប្រធានាធិបតី បានណែនាំរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ឲ្យបង្កើតមជ្ឈមណ្ឌលសម្របសម្រួលពិសេស សម្រាប់ទិដ្ឋភាពផ្សេងៗនៃវិបត្តិអ៊ុយក្រែន ចាប់ពីការជួសជុលប្រព័ន្ធសព្វាវុធសម្រាប់យោធា រហូតដល់ការផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្រ្តដល់មនុស្សរងរបួស និងជួសជុលការខូចខាតដែលទ្រទ្រង់ដោយទីក្រុង អំឡុងពេលមានអរិភាព។

លោកពូទីន ក៏បានបញ្ជាឲ្យមន្ត្រីសហព័ន្ធដែលទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយអាជ្ញាធរក្នុងតំបន់ ត្រូវសហការជាមួយទីក្រុងមូស្គូ ក្នុងការដោះស្រាយភារកិច្ច និងអំណាចថ្មីរបស់ពួកគេផងដែរ។

៤. គាំទ្រទាហានបម្រុងដែលកែនបាន

ក្រឹត្យមួយទៀត បានប្រាប់ក្រសួងការពារជាតិឲ្យធានាថា អ្នកដែលចុះឈ្មោះចូលបម្រើយោធាសកម្មក្រោម ក្រោមផែនការកែនទ័ព ត្រូវទទួលបានប្រាក់តាមការខិតខំរបស់ពួកគេ។ ឯកសារនេះ បានកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ១៩៥ ០០០ រូប្លិ៍ល (ជាង ៣០០០ដុល្លារ) សម្រាប់មនុស្សគ្រប់រូប ហើយបានប្រាប់ក្រសួងហិរញ្ញវត្ថុឲ្យបែងចែកប្រាក់សម្រាប់សំណង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន និយាយថា លោកមិនពេញចិត្តចំពោះរបាយការណ៍អំពី ករណីនៃប្រាក់ឈ្នួល មិនត្រូវបានផ្តល់ឲ្យទាន់ពេលវេលា និងបានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្តល់ឲ្យយោធានូវអ្វីដែលពួកគេត្រូវការ ដើម្បីបំពេញការងាររបស់ពួកគេឲ្យបានត្រឹមត្រូវ។ នេះរាប់បញ្ចូលទាំងបន្ទាយ និងកន្លែងដាក់ពង្រាយ លក្ខខណ្ឌរស់នៅ ឯកសណ្ឋាន ឧបករណ៍ អាហារ និងការព្យាបាលវេជ្ជសាស្រ្តផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មេទ័ពរុស្ស៊ី ទទួលស្គាល់ថា ស្ថានភាពនៅតំបន់ Kherson ពិតជាលំបាកខ្លាំងណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២១ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២១ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

Sokha Hotels

ព័ត៌មានពេញនិយម